វត្ថុបុរាណខ្មែរចំនួន១៤វត្ថុ បានប្រគល់មកដល់សារមន្ទីរជាតិកម្ពុជាហើយ នារសៀលនេះ | ក្រុមហ៊ុនអាល្លឺម៉ង់មួយនៅវៀតណាមកំពុងពិនិត្យលទ្ធភាពមកវិនិយោគនៅកម្ពុជា | គម្រោងស្តារ និងលើកកម្រិតគុណភាពផ្លូវជាតិលេខ៤ សម្រេចបានជាង៥០% គ្រោងបញ្ចប់នៅចុងឆ្នាំ២០២៦ | នាយករដ្ឋមន្ត្រី ទទួលជួបអគ្គលេខាធិកាអង្គការសហប្រជាជាតិទទួលបន្ទុករក្សាសន្តិភាព Jean-Pierre Lacroix នៅវិមានសន្តិភាព | BREAKING: ផ្ទុះករណីជំងឺផ្ដាសាយបក្សីលើក្មេងប្រុស អាយុ ៣ឆ្នាំនៅខេត្តតាកែវ | កម្ពុជា-ជប៉ុន ប្ដេជ្ញាបន្តកិច្ចសហប្រតិបត្តិការទ្វេភាគី និងពហុភាគីដើម្បីសន្ដិភាព និងវិបុលភាពក្នុងតំបន់ | សម្តេចប្រធានព្រឹទ្ធសភា ពង្រឹងទំនាក់ទំនងកម្ពុជា-ជប៉ុន ក្នុងដំណើរទស្សនកិច្ចរបស់រដ្ឋមន្ត្រីការបរទេសជប៉ុន |

ឆេះក្លឹបកម្សាន្តមួយកន្លែងក្នុងក្រុងព្រះសីហនុបណ្តាលឱ្យមនុស្ស ២នាក់ស្លាប់

ព្រះសីហនុ៖ អគ្គិភ័យបានឆាបឆេះក្លឹបកម្សាន្តមួយកន្លែងមានឈ្មោះ Julie & Anna Tokyo បណ្តាលឲ្យមនុស្សប្រុសស្រីចំនួន ២នាក់ស្លាប់ពេលបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ និង២នាក់ទៀតរងរបួស។

ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង ៨យប់ ថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៣ នៅម្តុំឧតុនិយម ស្ថិតក្នុងភូមិ៣ សង្កាត់៣ ក្រុង និងខេត្តព្រះសីហនុ។

សមត្ថកិច្ចបានប្រាប់ជាបឋមថា ករណីអគ្គីភ័យឆេះក្លឹបខាងលើនេះ គឺបណ្ដាលមកពីការធ្វេសប្រហែសក្នុងការផ្សារដែកនៅផ្នែកដំបូលហើយផ្កាភ្លើង បានខ្ទាតមកត្រូវសាឡុងក្នុងក្លឹបទើបបណ្ដាលឱ្យឆាបឆេះបង្កើតជាផ្សែងហប់ខ្យល់ ជាហេតុធ្វើឲ្យបុគ្គលិកនៅក្នុងក្លឹបមានការស្លន់ស្លោថប់ដង្ហើមដួលសន្លប់នៅក្នុងក្លឹប។

សមត្ថកិច្ចបានប្រើប្រាស់ទឹកអស់២គ្រឿងទើបគ្រប់គ្រងអគ្គិភ័យនោះបានទាំងស្រុងនៅវេលាម៉ោង៩កន្លះយប់។ ជនរងគ្រោះទាំង២នាក់ដែលបានស្លាប់នោះ ដោយម្នាក់ជាជាងផ្សារដែកវាំងនន និងម្នាក់ទៀតជាអ្នករត់តុ។

ក្រោយកើតហេតុ សមត្ថកិច្ចបាននាំខ្លួនថៅកែក្លឹប និងអ្នកគ្រប់គ្រងក្លឹបទៅសួរនាំនៅអធិការក្រុងព្រះសីហនុជុំវិញករណីអគ្គីភ័យនេះ៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក