ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ក្រុមហ៊ុន SpaceX – Starlink ស្វែងរកឱកាសវិនិយោគ​នៅកម្ពុជា | សមាគមអភិរក្សសត្វត្មាតពីការផុតពូជប្រចាំទ្វីបអាស៊ី SAVE បានវាយតម្លៃថាវត្តមានសត្វត្មាតនៅកម្ពុជាឆ្លុះបញ្ចាំងពីកិច្ចការពារនិងអភិរក្សធនធានធម្មជាតិបានយ៉ាងល្អ | ទូតអ៉ីស្រាអែលប្ដេជ្ញាចិត្ត ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត | ឆ្មាំទន្លេនៅតំបន់ការពារសត្វផ្សោតទន្លេមេគង្គចំនួន ៣រូប ត្រូវបញ្ចប់តួនាទី ក្រោយរកឃើញថាមានជាប់ពាក់ព័ន្ធនឹងការនេសាទខុសច្បាប់ | BREAKING: ដកតំណែងប្រធានសាលាដំបូងខេត្តតាកែវព្រោះដោះលែងទណ្ឌិតជាប់ទោសពីបទឃាតកម្ម មិនទាន់បានអនុវត្តទោស ២/៣ នៃទោសសរុប |

រកឃើញជនរងគ្រោះដែលបាត់ខ្លួនដោយសារលិចទូក ហើយពួកគេនៅមានជីវិតដោយសារបានពីដុងបណ្តែតជួយ

ព្រះសីហនុ៖ មនុស្សចំនួន ២នាក់ដែលបានបាត់ខ្លួនក្នុងហេតុការណ៍លិចទូកនៅលម្ហសមុទ្រចន្លោះពីកោះរ៉ុងមកក្រុងព្រះសីហនុកាលពីម៉ោង៣ទាបភ្លឺថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៣ ត្រូវបានរកឃើញហើយនៅវេលាម៉ោង០៤រសៀល ដោយពួកគេនៅមានជីវិតនៅឡើយទេ។

តាមសេចក្តីរាយការណ៍ពីភ្នាក់ងារ EAC News ប្រចាំខេត្តព្រះសីហនុ ជនរងគ្រោះ ២នាក់នោះរួចផុតពីគ្រោះថ្នាក់ដោយសារតែពួកគេបានប្រើពិដុងទឹកជរ័ បណ្តែតខ្លួនក្នុងលម្ហសមុទ្រ អស់រយៈពេលជិត១៤ម៉ោង រហូតដល់ម៉ោងជាង៤ល្ងាចថ្ងៃដដែលទើបត្រូវបានទូកនេសាទដូចគ្នាប្រទះឃើញ និងបានជួយសង្គ្រោះពីសមុទ្រនៅចំណុចជិតកោះថាស។

ក្រោយទទួលដំណឹងថាជនរងគ្រោះនៅមានជីវិត លោកឧកញ៉ា ទៀ វិចិត្រ ក៏បានបញ្ជូនអូប៊រ័ល្បឿនលឿនទៅទទួលយកជនរងគ្រោះនាំមកកាន់ដីគោកក្នុងក្រុងព្រះសីហនុ។ លោកឧកញ៉ា ក៏បានផ្តល់ថវិកាដល់ជនរងគ្រោះក្នុងម្នាក់១លានរៀល និងចេញថ្លៃព្យាបាលទាំងអស់ដល់ជនរងគ្រោះទាំង២ដែលមានរបួស ដោយសារតែខំប្រឹងតោងឱបពិដុងទឹកបណ្តែតខ្លួនក្នុងសមុទ្រជាច្រើនម៉ោង។

ថ្នាក់ដឹកនាំរដ្ឋបាលខេត្តព្រះសីហនុបានកោតសរសើរ និងថ្លែងអំណរគុណសម្រាប់ការជួយសង្គ្រោះជនរងគ្រោះដែលលិចទូកនេះ តាមរយៈកិច្ចអន្តរាគមន៌ពីក្រុមការងារសង្គ្រោះរបស់លោកឧកញ៉ា ទៀ វិចិត្រ សមត្ថកិច្ចអាជ្ញាធរពាក់ពន្ធ័ និងអ្នកនេសាទដូចគ្នា ដែលស្វែងរកនិងជួយជនរងគ្រោះបានជោគជ័យ។

ជនរងគ្រោះទាំងពីរនាក់នោះមានមុខរបរជាអ្នកនេសាទ ដោយម្នាក់មានស្រុកកំណើតនៅខេត្តព្រៃវែង និងម្នាក់ទៀតមានស្រុកកំណើតនៅខេត្តកែប ដោយពួកគេបច្ចុប្បន្នស្នាក់នៅទំនប់រលក សង្កាត់លេខ១ ក្រុងព្រះសីហនុ ។

ជនរងគ្រោះបានបញ្ជាក់ថា មូលហេតុដែលបណ្តាលឲ្យទូកលិច គឺដោយសារតែមានខ្យល់ធ្លាក់ខ្លាំង ទឹករលកធំៗ និងម៉ូទ័របូមទឹកខូច ទើបបណ្តាលឲ្យទូកលិច៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក