ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ក្រុមហ៊ុន SpaceX – Starlink ស្វែងរកឱកាសវិនិយោគ​នៅកម្ពុជា | សមាគមអភិរក្សសត្វត្មាតពីការផុតពូជប្រចាំទ្វីបអាស៊ី SAVE បានវាយតម្លៃថាវត្តមានសត្វត្មាតនៅកម្ពុជាឆ្លុះបញ្ចាំងពីកិច្ចការពារនិងអភិរក្សធនធានធម្មជាតិបានយ៉ាងល្អ | ទូតអ៉ីស្រាអែលប្ដេជ្ញាចិត្ត ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត | ឆ្មាំទន្លេនៅតំបន់ការពារសត្វផ្សោតទន្លេមេគង្គចំនួន ៣រូប ត្រូវបញ្ចប់តួនាទី ក្រោយរកឃើញថាមានជាប់ពាក់ព័ន្ធនឹងការនេសាទខុសច្បាប់ | BREAKING: ដកតំណែងប្រធានសាលាដំបូងខេត្តតាកែវព្រោះដោះលែងទណ្ឌិតជាប់ទោសពីបទឃាតកម្ម មិនទាន់បានអនុវត្តទោស ២/៣ នៃទោសសរុប |

WHO អះអាងថា COVID-19 នៅតែជាបញ្ហាអាសន្នលក្ខណៈសកលលោក

ស្វីស៖ អង្គការសុខភាពពិភពលោក (WHO) នៅថ្ងៃចន្ទ ទី៣០ ខែមករានេះ វីរុសកូវីដ-១៩ បន្តបង្កើតជាភាពអាសន្ន និងជាការព្រួយបារម្ភខ្ពស់សម្រាប់វិស័យសុខភាពសាធារណៈ ដែលនៅតែស្ថិតជាទម្រង់នៃការព្រមានដ៏ខ្ពស់បំផុតមួយសម្រាប់ការរាតត្បាតកន្លងមក។ 

ទីភ្នាក់ងារសុខភាពអង្គការសហប្រជាជាតិបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា "អគ្គនាយក WHO យល់ស្របជាមួយនឹងដំបូន្មានដែលផ្តល់ដោយគណៈកម្មាធិការទាក់ទងនឹងជំងឺរាតត្បាត COVID-19 ដែលកំពុងបន្ត ហើយនៅតែកំណត់ថាព្រឹត្តិការណ៍កូវីដ-១៩នេះនៅតែបន្តបង្កើតជាភាពអាសន្នផ្នែកសុខភាពសាធារណៈ និងនៅតែមានការព្រួយបារម្ភជាលក្ខណៈអន្តរជាតិទូទាំងសកលលោក"។ បន្ថែមពីនេះ WHO បានបញ្ជាក់ថា ជំងឺរាតត្បាតទំនងជាស្ថិតក្នុង "ចំណុចផ្លាស់ប្តូរ" ដែលបន្តត្រូវការការគ្រប់គ្រងយ៉ាងប្រុងប្រយ័ត្នដើម្បី "កាត់បន្ថយផលវិបាកអវិជ្ជមានដែលអាចកើតមាន" នាពេលអនាគត។

គួរបញ្ជាក់ថា គិតមកទល់ពេលនេះមានរយៈពេលប្រមាណជា ៣ឆ្នាំហើយចាប់តាំងពី WHO បានប្រកាសជាលើកដំបូងថាវីរុស COVID-19 គឹជាបញ្ហាបន្ទាន់នៃសុខុមាលភាពពិភពលោក ដោយមកដល់បច្ចុប្បន្ននេះមានមនុស្សប្រមាណជា ៦,៨លាននាក់បានបាត់បង់ជីវិតដោយសារកូវីដ-១៩ ដែលបានប៉ះពាល់ដល់គ្រប់បណ្តាប្រទេសទាំងអស់នៅលើពិភពលោក ព្រមទាំងបានបំផ្លាញយ៉ាងធ្ងន់ធ្ងរដល់សហគមន៍ និងសេដ្ឋកិច្ចសកល។

ទោះជាយ៉ាងណាក៏ដោយ ការមកដល់នៃវ៉ាក់សាំង និងវិធីនៃការព្យាបាលបានផ្លាស់ប្តូរស្ថានភាពជំងឺរាតត្បាតនេះគួរឱ្យកត់សម្គាល់ចាប់តាំងពីឆ្នាំ២០២០ ហើយអគ្គនាយកអង្គការ WHO លោក Tedros Adhanom Ghebreyesus បាននិយាយថា លោកសង្ឃឹមថានឹងមានការបញ្ចប់កម្រិតនៃភាពអាសន្នរបស់កូវីដ-១៩នៅឆ្នាំនេះ ជាពិសេសប្រសិនបើលទ្ធភាពទទួលបានវិធានការប្រឆាំងវីរុសនេះអាចត្រូវបានធ្វើឱ្យប្រសើរឡើងជាសកល៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក