ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

អ៊ុយក្រែន ហៅគណៈកម្មាធិការអូឡាំពិកអន្តរជាតិថាជាស្ថាប័នលើកស្ទួយសង្គ្រាម

អ៊ុយក្រែន៖ ជំនួយការប្រធានាធិបតីអ៊ុយក្រែន Mykhaylo Podolyak នៅថ្ងៃចន្ទ ទី៣០ ខែមករានេះ បានហៅគណៈកម្មាធិការអូឡាំពិកអន្តរជាតិ (IOC) ថាជាអ្នកជួយលើកស្ទួយសង្គ្រាម ក្រោយពេលដែលស្ថាប័នគ្រប់គ្រងការប្រកួតកីឡាដ៏ធំមួយនេះ បានប្រកាសកាលពីពេលថ្មីៗកន្លងទៅថា IOC កំពុងពិចារណាលើវិធីណាមួយដែលអាចឱ្យអត្តពលិកអូឡាំពិករបស់រុស្សីអាចចូលរួមការប្រកួតកីឡាអូឡាំពិកនាប្រទេសបារាំង នៅឆ្នាំ២០២៤ ខាង​មុខនេះបាន។

លោក Podolyak តាមរយៈ Twitter បាននិយាយថា៖ "IOC គឺជាអ្នកលើកស្ទួយផ្សព្វផ្សាយសង្គ្រាម ឃាតកម្ម និងការបំផ្លិចបំផ្លាញ។ IOC ឃ្លាំមើលដោយក្តីរីករាយដែលរុស្ស៊ីបំផ្លាញអ៊ុយក្រែន ហើយបន្ទាប់មកផ្តល់ឱ្យរុស្ស៊ីនូវវេទិកាមួយដើម្បីលើកកម្ពស់អំពើប្រល័យពូជសាសន៍ និងលើកទឹកចិត្តឱ្យមានការសម្លាប់បន្ថែមទៀត"។ បន្ថែមពីលើនេះ លោកបានប្រើពាក្យពេចន៍ធ្ងន់ៗទៅកាន់ប្រធាន IOC លោក Thomas Bach យ៉ាងដូច្នេះថា៖ "ជាក់ស្តែង លុយរុស្ស៊ីដែលទិញអូឡាំពិក មិនមានក្លិនឈាមអ៊ុយក្រែនទេ។ មែនទេ! លោក Bach?"

IOC បានប្រឈមមុខនឹងការរិះគន់ពីអ៊ុយក្រែន បន្ទាប់ពីស្ថាប័ននេះបាននិយាយកាលពីសប្តាហ៍មុនថា ខ្លួនកំពុងស្វែងរក "ផ្លូវសមស្របណាមួយ" សម្រាប់អត្តពលិករុស្ស៊ីក្នុងការចូលរួមព្រឹត្តិការណ៍អូឡាំពិក ដែលរួមទាំងជាការចូលរួមក្នុងព្រឹត្តិការណ៍នេះក្នុងនាមជាអត្តពលិកអព្យាក្រឹតផងដែរ។ គួរបញ្ជាក់ថា ប្រទេសរុស្សី និងសម្ព័ន្ធមិត្តរបស់ខ្លួនគឺបេឡារុស្ស ត្រូវបានដកចេញពីការប្រកួតកីឡាអូឡាំពិកស្ទើរតែទាំងស្រុង ចាប់តាំងពីកងកម្លាំងរុស្ស៊ីបានឈ្លានពានទៅលើប្រទេសអ៊ុយក្រែនកាលពីខែកុម្ភៈកន្លងទៅ។

ដោយឡែក ចំពោះលោកប្រធានាធិបតីអ៊ុយក្រែន Volodymyr Zelenskyy វិញបាននិយាយកាលពីថ្ងៃអាទិត្យថា ការចូលរួមរបស់រុស្ស៊ីនៅក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិកទីក្រុងប៉ារីសឆ្នាំ២០២៤ នឹងបង្ហាញថា "ភេរវកម្មអាចជាទង្វើមួយដែលអាចទទួលយកបាន"។ ដោយឡែក លោក Vadym Goutzeit រដ្ឋមន្រ្តីក្រសួងកីឡាអ៊ុយក្រែនបានបង្ហើបថា ប្រទេសអ៊ុយក្រែននឹងធ្វើពហិការមិនចូលរួមការប្រកួតព្រឹត្តិការណ៍កីឡាអូឡាំពិក ឆ្នាំ២០២៤ នៅប្រទេសបារាំងឡើយ ប្រសិនបើអត្តពលិករុស្សី និងបេឡារុស្ស ត្រូវបានអនុញ្ញាតឱ្យចូលរួមក្នុងព្រឹត្តិការណ៍នេះ។ 

គួរបញ្ជាក់ថា កាលពីពេលថ្មីៗនេះ ក្រុមប្រឹក្សាអូឡាំពិកអាស៊ី (OCA) បានផ្តល់នូវឱកាសសម្រាប់ការអនុញ្ញាតឱ្យអត្តពលិករុស្សី និងបេឡារុស្ស អាចចូលរួមការប្រកួតកីឡាអាស៊ី ឬ Asian Game បាន៕




ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក