ជប៉ុន៖ ស្ថានទូតចិនប្រចាំប្រទេសជប៉ុនបាននិយាយកាលពីថ្ងៃអាទិត្យ ទី២៩ ខែមករាម្សិលមិញថា ប្រទេសចិនបានបន្តដំណើរការចេញទិដ្ឋាការធម្មតាសម្រាប់ពលរដ្ឋជប៉ុនដែលធ្វើដំណើរទៅកាន់ប្រទេសចិនជាធម្មតាវិញ ដែលជាសកម្មភាពមួយដែលអាចបន្ធូរបន្ថយជម្លោះការទូតរវាងប្រទេសទាំងពីរ។
ស្ថានទូតចិនបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយដែលចូលជាធរមានកាលពីថ្ងៃអាទិត្យ ស្ថានទូត និងស្ថានកុងស៊ុលចិននៅប្រទេសជប៉ុននឹងបន្តការប្រឡង និងការចេញទិដ្ឋាការធម្មតាសម្រាប់ពលរដ្ឋជប៉ុនចូលទៅកាន់ប្រទេសចិន។
គួរបញ្ជាក់ថា ប្រទេសចិនក្នុងខែនេះ បានបញ្ឈប់ការចេញទិដ្ឋាការសម្រាប់ជនជាតិជប៉ុន បន្ទាប់ពីប្រទេសជប៉ុនបានរឹតបន្តឹងច្បាប់គ្រប់គ្រងព្រំដែន COVID-19 សម្រាប់អ្នកដំណើរដែលមកដោយផ្ទាល់ពីប្រទេសចិន។ កន្លងមក ប្រទេសជប៉ុនបានតវ៉ាទៅចិនជុំវិញការផ្អាកទិដ្ឋាការសម្រាប់ពលរដ្ឋជប៉ុន ដោយស្នើឱ្យក្រុងប៉េកាំងកែប្រែសកម្មភាពរឹតបន្តឹងការផ្តល់ទិដ្ឋាការនេះ៕