ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

គ្រោះថ្នាក់ចរាចរណ៍ឆ្នាំ២០២២ នៅកម្ពុជាកើនឡើងប្រមាណ ៤០០ សម្លាប់មនុស្សជាង ១ ៧០០នាក់

ភ្នំពេញ៖ នៅក្នុងឆ្នាំ២០២២ មានគ្រោះថ្នាក់ចរាចរណ៍សរុបកើតឡើង ២ ៩៧៦ករណី បើធៀបនឹងឆ្នាំ២០២១ បានកើនឡើង ៣០៦លើក ស្មើនឹង ១១ភាគរយ ឯអ្នកស្លាប់កើន ២១២នាក់ ស្មើ ១៤ភាគរយ និងរបួសកើន ៤១១នាក់ ស្មើ ១១ភាគរយ។

រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងជាអគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកលោកស្រី មឹន មាណាវី បានឱ្យដឹងថា ក្នុងឆ្នាំ២០២២ មានគ្រោះថ្នាក់ចរាចរណ៍សរុបកើតឡើង ២ ៩៧៦ករណី មានអ្នកស្លាប់ ១ ៧០៩នាក់ និងរបួសចំនួន ៤ ០២៦នាក់ ក្នុងនោះរបួសធ្ងន់ ២ ៥៧៩នាក់ ខណៈអ្នកស្លាប់ភាគច្រើននៅរាជធានីភ្នំពេញ មាន២៧២នាក់ ខេត្តកណ្ដាល ១៥៧នាក់ ខេត្តកំពង់ចាម ១៣១នាក់។

លោកស្រីបានអះអាងថា មូលហេតុនៃគ្រោះថ្នាក់ចរាចរណ៍បណ្តាលមកពីការបើកបរដោយបើកបរលើសល្បឿនកំណត់ មិនគោរពសិទ្ធិអាទិភាព មិនប្រកាន់ស្ដាំ វ៉ាជែង បត់ក្នុងស្ថានភាពគ្រោះថ្នាក់ ស្រវឹង និងងងុយ។

ដោយឡែក អ្នកជួបគ្រោះថ្នាក់ដោយការប្រើប្រាស់ម៉ូតូមានចំនួន ៤ ៤០៣នាក់ ក្នុងនោះមិនពាក់មួកសុវត្ថិភាព ៣ ០៥៤នាក់ ដែលភាគច្រើនមិនពាក់មួកសុវត្ថិភាពពេលយប់ ខណៈពេលយប់មានគ្រោះថ្នាក់ចរាចរណ៍កើតឡើង ៥៧ភាគរយ បណ្ដាលឱ្យមនុស្សស្លាប់ ៥៧ភាគរយ របួស ៥៤ភាគរយ ធៀបនឹងគ្រោះថ្នាក់ចរាចរណ៍សរុប។

ជាមួយគ្នានេះ សម្តេចក្រឡាហោមស ខេង បានលើកឡើងថា គ្រោះថ្នាក់ចរាចរណ៍បានបន្សល់ទុកសោកនាដកម្មជាច្រើនដល់ប្រជាពលរដ្ឋ ដូចជាការរងរបួស ពិការភាព ការខាតបង់ទ្រព្យសម្បត្តិ ជាឧបសគ្គរារាំងដល់ដំណើរការអនុវត្តគោលនយោបាយកាត់បន្ថយភាពក្រីក្ររបស់រដ្ឋាភិបាល ដោយសារអ្នកប្រើប្រាស់ផ្លូវមួយចំនួនមិនគោរពប្រតិបត្តិច្បាប់ ខ្វះសីលធម៌ ខ្វះការយល់យោគ អធ្យាស្រ័យ ហាក់ដូចជាមិនសូវស្រលាញ់ជីវិតខ្លួនឯង និងអ្នកដទៃ។ សម្ដេចក៏បានជំរុញឱ្យបង្កើនការលើកទឹកចិត្តឱ្យអ្នកបើកបរ និងវិស័យឯកជនខាងដឹកជញ្ជូនរួមចំណែកក្នុងការងារសុវត្ថិភាពចរាចរណ៍ឱ្យបានកាន់តែសកម្មជាងពេលបច្ចុប្បន្ន។

គួរឱ្យដឹងដែរថា ក្នុងឆ្នាំ២០២១ គ្រោះថ្នាក់ចរាចរណ៍កើតឡើងចំនួន ២ ៦៧០លើក បណ្ដាលឱ្យស្លាប់ចំនួន ១ ៤៩៧នាក់ ដោយចំនួនអ្នកស្លាប់នេះបានថយចុះ ១៦៧នាក់ បើធៀបនឹងឆ្នាំ២០២០ ដែលមានចំនួន ១ ៦៦៤នាក់៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក