ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

ថៃរាយការណ៍អ្នកឆ្លងកូវីដ-១៩ថ្មី ជិត១ម៉ឺននាក់ ជាតួលេខ"ខ្ពស់បំផុត"មិនធ្លាប់មាន

ថៃ៖ ប្រទេសថៃ បានរាយការណ៍ពីករណីឆ្លងកូវីដ-១៩ ថ្មីខ្ពស់បំផុតមិនធ្លាប់មានរហូតដល់ចំនួន ៩,៦៩២ករណី នៅថ្ងៃសុក្រនេះ នាំឱ្យចំនួនអ្នកឆ្លងកូវីដ-១៩ សរុបនៅក្នុងប្រទេសនេះឡើងដល់ ៣៨១,៩០៧ករណីហើយ ខណៈដែលអាជ្ញាធរពាក់ព័ន្ធទាំងអស់បាននឹងកំពុងញាប់ដៃញាប់ជើងក្នុងការប្រឹងប្រែងទប់ស្កាត់ការឆ្លងរាលដាលជារលកដ៏ធំក្នុងសហគមន៍នេះ។

ទន្ទឹមនឹងចំនួនអ្នកឆ្លងជាង៩,៦០០នាក់នេះ ថៃក៏បានរាយការណ៍ពីករណីអ្នកស្លាប់ថ្មីចំនួន ៦៧នាក់បន្ថែមទៀត នាំឱ្យចំនួនអ្នកស្លាប់ដោយសារកូវីដ-១៩ នៅក្នុង​ប្រទេស ថៃ សរុបកើនឡើងដល់ ៣,០៩៩នាក់ហើយ។ 

ថៃកំពុងស្វះស្វែងក្នុងការផ្តល់វ៉ាក់សាំងឱ្យដល់ប្រជាជនជាង ៦៦លាននាក់របស់ខ្លួនឱ្យលឿនបំផុតតាមដែលអាចធ្វើទៅបាន ស្របពេលដែលផែនការនេះកំពុងមានភាព យឺតយ៉ាវដោយសារក្រុមហ៊ុនដែលទទួលបានសិទ្ធិផលិតវ៉ាក់សាំង AstraZeneca នៅក្នុងប្រទេសថៃដែលបានលើកឡើងថា ការផ្គត់ផ្គង់វ៉ាក់សាំងជាង ៦១លានដូស នឹងអាចមានភាពយឺតយ៉ាវជាង ៥ខែ បើប្រៀបនឹងផែនការដែលបានគ្រោងទុក។

ថ្វីត្បិតករណីឆ្លងរាលដាលស្ថិតក្នុងកម្រិតខ្ពស់ក៏ពិតមែន ប៉ុន្តែនៅថ្ងៃព្រហស្បតិ៍ម្សិលមិញនេះ ថៃបានប្រកាសត្រៀមទទួលស្វាគមន៍ភ្ញៀវទេសចរបរទេសចូលមកកាន់ប្រទេសខ្លួនឡើងវិញ ពោលគឺកោះទេសចរណ៍ចំនួន ៣ គ្រោងនឹងបើកទទួលអ្នកទេសចរឡើងវិញរួមមានកោះសាមុយ កោះតាវ និងកោះផាង៉ាន ដោយកន្លងមកថៃបានអនុញ្ញាតឱ្យមានអ្នកទេសចរបរទេសចូលមកកាន់កោះភូកេតរបស់ខ្លួន ដោយអនុវត្តវិធានការ "Sandbox" ដើម្បីការពារកូវីដ-១៩៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក