ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

សមត្ថកិច្ចកំពុងតាមចាប់ជនសង្ស័យដែលបាញ់ជិត ១០គ្រាប់បណ្តាលឱ្យរងរបួសម្នាក់នៅក្រុងតាខ្មៅ

កណ្តាល៖ កាលពីយប់ថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៣ មានករណីផ្ទុះអាវុធបាញ់ចំនួនជិត ១០គ្រាប់នៅចំណុចគល់ស្ពានដើមលាភ ភូមិព្រែកហូរកើត១ សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្តាល បណ្តាលឱ្យបុរសម្នាក់របួសត្រង់ភ្លៅខាងស្តាំ។

អធិការនៃអធិការដ្ឋាននគរបាលក្រុងតាខ្មៅ លោកវរសេនីយ៍ឯក យី វណ្ណដា បានប្រាប់មក EAC Newsឱ្យដឹងថា សមត្ថកិច្ចកំពុងតែស៊ើបអង្កេតស្រាវជ្រាវរកជនសង្ស័យដែលបានកាន់កាំភ្លើងដេញបាញ់បុរសម្នាក់ឱ្យរងរបួស តាមបទបញ្ជាពីស្នងការនៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត។

លោកវរសេនីយ៍ឯក យី វណ្ណដា បានគូសបញ្ជាក់ថា សមត្ថកិច្ចមានតម្រុយ និងកំពុងតែសាកសួរមនុស្សដែលពាក់ព័ន្ធនឹងករណីនេះ ហើយនឹងអាចឈានដល់ការឃាត់ខ្លួនជនសង្ស័យឆាប់ៗនេះ។

នាយប៉ុស្តិ៍នគរបាលរដ្ឋបាលព្រែកហូរ លោកវរសេនីយ៍ត្រី ឯម ចាន់រ៉ាត់ បានគូសបញ្ជាក់ថា ថាករណីនេះ មិនមែនជាករណីកើតឡើងដោយសារជម្លោះក្នុងរង្វង់ផឹកស៊ីនោះទេ ពោលវាកើតឡើងក្រោយពីរំសាយវង់ផឹកស៊ីរួច ក៏មានជនសង្ស័យបានជិះម៉ូតូមកដេញបាញ់ជនរងគ្រោះដែលដើរទៅត្រង់គល់ស្ពានដើមលាភបណ្តាលឱ្យរងរបួសត្រង់ភ្លៅខាងស្តាំ ដោយបច្ចុប្បន្នជនរងគ្រោះកំពុងតែសម្រាកព្យាបាលនៅផ្ទះក្នុងស្ថានភាពដែលអាចដើរបានធម្មតា៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក