ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

បាត់ខ្លួន២នាក់ក្នុងហេតុការណ៍ទឹករលកបក់ពន្លិចទូកនេសាទមួយគ្រឿង

ព្រះសីហនុ៖ យោងតាមសេចក្ដីរាយការណ៍ពីភ្នាក់ងារ EAC News នៅខេត្តព្រះសីហនុឱ្យដឹងថា មានមនុស្ស ២នាក់បានបាត់ខ្លួនក្នុងហេតុការណ៍លិចទូកនេសាទមួយគ្រឿងនៅចន្លោះកោះរ៉ុងសន្លឹមនិងក្រុងព្រះសីហនុ កាលពីម៉ោង ៣ទាបភ្លឺព្រឹកមិញ។ ពេលនេះឧកញ៉ា ទៀ វិចិត្រ កំពុងបញ្ជូនអូប័រល្បឿនលឿនរបស់ក្រុមហ៊ុន GTVC ចំនួន ៤គ្រឿង ដើម្បីរុករកជនរងគ្រោះនៅលើផ្ទៃសមុទ្រោផងដែរ។

បើតាមការបញ្ជាក់របស់ម្ចាស់ទូក ឈ្មោះ ធិន យឿន ភេទប្រុស ថាទូកនេសាទនេះជាទូកប្រើម៉ាស៊ីនគោយន្ត ហើយបានលិចនៅចំណុចលេខដាវ 37.22 ជិតកោះថាស ចន្លោះកោះរ៉ុងសន្លឹមនិងក្រុងព្រះសីហនុ វេលាម៉ោង៣រំលងអាធ្រាត ថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៣។ ម្ចាស់ទូកបញ្ជាក់បន្ថែមថា នៅលើទូកនេសាទដែលលិចនោះ មានមនុស្សចំនួន ២នាក់ មានឈ្មោះ អាស្រេម ជាអ្នកបើកទូក និងកម្មករទូកម្នាក់ទៀត ម្ចាស់ទូកមិនស្គាល់ឈ្មោះ ។

ករណីលិចទូកខាងលើនេះ សមត្ថកិច្ចបញ្ជាក់ថា បណ្តាលមកពីខ្យល់កន្ត្រាក់ខ្លាំង ទឹករលកធំៗបណ្តាលអោយលិចតែម្តង។

កាលពីថ្ងៃទី២៥ ខែមករាកន្លងទៅ អភិបាលខេត្តព្រះសីហនុ លោក គួច ចំរើន បានអំពាវនាវដល់ពលរដ្ឋ និងភ្ញៀវទេសចរ ផ្អាកធ្វើដំណើរតាមផ្លូវទឹកដើម្បីជៀសវាងជួបគ្រោះថ្នាក់យថាហេតុណាមួយដោយសារបញ្ហាអាកាសធាតុ។

លោក គួច ចំរើន បានណែនាំឱ្យអ្នកមានបំណងចង់ធ្វើដំណើរកម្សាន្តតាមផ្លូវទឹកទៅកាន់កោះ និងប្រជានេសាទដែលកំពុងស្ថិតនៅលើលំហសមុទ្រស្រាប់ គួរតែផ្អាកធ្វើដំណើរសិន ពីព្រោះអាកាសធាតុនឹងចាប់ផ្តើមអាក្រក់ខ្លាំងចាប់ពីយប់ថ្ងៃទី២៤ ខែមករា ដើម្បីជៀសវាងការជាប់គាំងនៅលើលំហសមុទ្រ។

លោកអភិបាលខេត្តបានណែនាំឱ្យប្រធានអង្គភាព និងមន្ដ្រីពាក់ព័ន្ធនានា រកគ្រប់មធ្យោបាយដើម្បីផ្ដល់ដំណឹងដល់ប្រជានេសាទ ខណៈពួកគាត់កំពុងស្ថិតនៅលំហសមុទ្រ តាមកោះឆ្នេរ ដើម្បីនេសាទ។ លោកបន្តប្រាប់ដល់អ្នកពាក់ព័ន្ធនានាត្រូវយកចិត្តទុកដាក់ចាត់ចែងការងារនេះឱ្យបានហ្មត់ចង់ដើម្បីការពារភាពសុខសាន្ដរបស់ប្រជាពលរដ្ឋ ប្រជានេសាទ និងអ្នកទេសចរ។

ក្រសួងធនធានទឹក និងឧតុនិយម បានប្រាប់ឱ្យដឹងថាចាប់ពីអំឡុងសប្តាហ៍ទី៤នៃខែមករានេះ ពោលគឺថ្ងៃទី២៤ ខែមករាឆ្នាំ២០២៣ កម្ពុជានឹងមានភ្លៀងធ្លាក់រាយប៉ាយ លាយឡំផ្គររន្ទះ និងខ្យល់កន្ត្រាក់។ ទន្ទឹមនេះនៅតំបន់មាត់សមុទ្រភ្លៀងខ្លាំង ខ្យល់ខ្លាំង និងរលកសមុទ្រខ្ពស់ៗ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក