ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

រដ្ឋមន្ត្រីមហាផ្ទៃរំពឹងថាច្បាប់ចរាចរណ៍ថ្មីនឹងអាចកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍

ភ្នំពេញ៖ ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកសម្តេចក្រឡាហោម ស ខេង បានបង្ហាញក្ដីរំពឹងថា នៅពេលចេញច្បាប់ចរាចរណ៍ថ្មី គ្រោះថ្នាក់ចរាចរណ៍នៅកម្ពុជានឹងត្រូវកាត់បន្ថយ ខណៈច្បាប់នេះបានកែសម្រួលថ្មីស្ទើរទាំងស្រុង។

ក្រោយចប់កិច្ចប្រជុំបូកសរុបលទ្ធផលការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោក ឆ្នាំ២០២២ និងលើកទិសដៅបន្ដឆ្នាំ២០២៣ សម្ដេចក្រឡាហោម ស ខេង បានថ្លែងប្រាប់អ្នកសារព័ត៌មានថា ច្បាប់ស្ដីពីចរាចរណ៍ថ្មីនេះ បានឆ្លងគណៈកម្មាធិការសុវត្ថិភាពចរាចរណ៍ផ្លូវគោកហើយ នឹងបញ្ជូនទៅក្រុមប្រឹក្សាជាតិភាសាខ្មែរ ដើម្បីពិនិត្យ និងកែសម្រួលអក្ខរាវិរុទ្ធ ហើយលោកសង្ឃឹមថាច្បាប់ថ្មីនេះនឹងជួយបន្ថយគ្រោះថ្នាក់ចរាចរណ៍ ខណៈច្បាប់ថ្មីមានការកែប្រែទាំងស្រុង ដោយសារមានចំណុចមួយចំនួនមិនស្រប និងមិនបានចែងជាមួយស្ថានភាពជាក់ស្ដែងនៅពេលបច្ចុប្បន្ន។

សម្ដេចក្រឡាហោម ស ខេង មានប្រសាសន៍ថា៖ «ខ្ញុំសង្ឃឹមថានឹងជួយកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ ព្រោះដោយសារច្បាប់ចាស់មានចំណុចមួយចំនួនអត់ស្រប ដូច្នេះខ្ញុំគិតថាអាចជួយបានច្រើន (កាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍)»

សម្តេចក្រឡាហោមបានបញ្ជាក់ដែរថា ច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោកថ្មី នឹងក្លាយជាយន្តការថ្មីមួយទៀត ដើម្បីបង្ខំឱ្យពលរដ្ឋខ្លាចច្បាប់ ដើម្បីធានាសុវត្ថិភាព ដូចជាយន្តការដកបណ្ណបើកបរក្នុងករណីស្រវឹង ឬមានសាធាតុញៀនជាដើម ហើយលោកលើកទឹកចិត្តឱ្យពលរដ្ឋហ៊ានរាយការណ៍អំពីករណីអនុវត្តច្បាប់មិនប្រក្រតីរបស់សមត្ថកិច្ច ដើម្បីលើកកម្ពស់ការអនុវត្តច្បាប់ឱ្យបានល្អប្រសើរ។

គួរឱ្យដឹងដែរថា ការសាកល្បងដកពិន្ទុអ្នកបើកបរល្មើសចាប់ពីថ្ងៃទី១ ខែកញ្ញា ដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២ បានត្រួតពិនិត្យដកពិន្ទុបណ្ណបើកបរសរុប ៨ ៥១៣នាក់ ក្នុងនោះមានស្រ្តី ៥៨៨នាក់ រថយន្តធុនស្រាល ៧ ៤៧៧គ្រឿង។ ក្នុងចំណោមករណីល្មើសចំនួន ៧ ៥៧៩ករណី សមត្ថកិច្ចបានដកពិន្ទុសរុប ១០ ១៦២ពិន្ទុ ក្នុងនោះរថយន្តធុនធ្ងន់មាន ១ ០៣៦គ្រឿង ពិន្ទុដកសរុបជាង ៦០០ពិន្ទុ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក