ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

ផ្ទុះការចាប់អារម្មណ៍លើផ្សោតសមុទ្រព័ណ៌ផ្កាឈូកលេចវត្តមាននៅក្នុងសមុទ្រកម្ពុជា

កំពត៖ សត្វផ្សោតផ្កាឈូកដែលជាសត្វកម្រជិតផុតពូជ កាលពីថ្មីៗនេះត្រូវបានប្រទះក្នុងដៃសមុទ្រទឹកប្រៃខេត្តកំពត។ នាយខណ្ឌរដ្ឋបាលជលផលខេត្តកំពត លោក ស សូរិន្ទ បានបញ្ជាក់មក EAC News ថាសត្វផ្សោតទឹកប្រៃ ឬត្រី Dolphin មានរូបរាងពណ៌ផ្កាឈូកប្រភេទនេះ មានវត្តមាននៅក្នុងកម្ពុជាជាយូរមកហើយ។

លោកនាយខណ្ឌរដ្ឋបាលជលផលខេត្តកំពត បានប្រាប់ឱ្យដឹងថា សត្វផ្សោតផ្កាឈូកនេះ មានវត្តមាននៅក្នុងដែនសហគមន៍ព្រែកត្នោត និងសហគមន៍ចង្ហោន ក្នុងក្រុងបូកគោ ខេត្តកំពត។ លោកបន្តថា សត្វប្រភេទនេះវា លេចឡើងឱ្យមនុស្សឧស្សាហ៍ឃើញ ជាពិសេសប្រជានេសាទតែងតែប្រទះឃើញវាហែលប្រឡែងគ្នាលេង និងរកចំណី។

បើតាមលោក ស សូរិន្ទ សត្វផ្សោតផ្កាឈូកនេះរស់នៅក្នុងខេត្តកំពតមានប្រមាណពី១៥ ទៅ២០ក្បាលប៉ុណ្ណោះ ហើយវាមានអាយុកាលជាង ២០ឆ្នាំហើយ។

លោកបន្ថែមថា អាជ្ញាធរខេត្តកំពតកំពុងតែសហការជាមួយអង្គការអភិរក្សសមុទ្រកម្ពុជា (MCC) ក្នុងការអភិវឌ្ឍដែនសហគមន៍ទេសចរណ៍ធម្មជាតិព្រែកឆ្នោត ឬហៅថាអន្លង់ធំ និងដែនសហគមន៍ទេសចរណ៍ដង្ហោន ដើម្បីរៀបចំឱ្យភ្ញៀវទេសចរចូលមកកម្សាន្ត និងទស្សនាសត្វផ្សោតទឹកប្រៃប្រភេទនេះ។

លោកបានលើកឡើងថា ខេត្តកំពត នឹងអាចទាក់ទាញភ្ញៀវទេសចរបន្ថែមទៀតតាមរយៈការចូលទស្សនាសត្វផ្សោតផ្កាឈូកនេះ។

គូសបញ្ជាក់ថាផ្សោតផ្កាឈូកនេះត្រូវបានចុះបញ្ជីក្រហម IUCN ជាសត្វដ៏កម្រជិតផុតពូជ និងជាសត្វដែលងាយរងគ្រោះ។ សត្វផ្សោតដ៏ចម្លែកនេះវាមានវត្តមាននៅទូទាំងអាស៊ីអាគ្នេយ៍ រួមទាំងនៅឆ្នេរសមុទ្រអាហ្វ្រិកខាងត្បូង ប្រទេសចិន និងហុងកុង៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក