ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

លោក ហ៊ុន ម៉ាណែត លើកពីផ្លូវច្បាប់បំភ្លឺអ្នកវិភាគមួយចំនួនដែលចោទថា «បេក្ខភាពអនាគតនាយករដ្ឋមន្ត្រីរបស់លោកគឺខុសច្បាប់»

ភ្នំពេញ៖ លោក ហ៊ុន ម៉ាណែត បានឆ្លើយតបទៅអ្នកវិភាគមួយចំនួនដែលបានចោទថាការបន្តវេនដឹកនាំរបស់លោកជាបេក្ខភាពនាយករដ្ឋមន្ត្រីគឺខុសច្បាប់ដោយឱ្យពួកគេពិនិត្យលើច្បាប់ឡើងវិញមុននិយាយ។

ក្នុងពិធីបិទខួប១០០ឆ្នាំនៃវត្ដមានសាសនាគ្រិស្តនៅកម្ពុជាកាលពីថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៣ ក្នុងសំឡេងធ្ងន់ធ្ងរ និងម៉ឺងម៉ាត់លោក ហ៊ុន ម៉ាណែត បានលើកឡើងថាការរើសលោកជា «បេក្ខភាពអនាគតនាយករដ្ឋមន្ត្រីរបស់គណបក្សប្រជាជនគឺមិនខុសច្បាប់» ដូចការចោទប្រកាន់របស់អ្នកវិភាគមួយចំនួននោះទេ។

លោកថា៖ «ខ្ញុំមិនដឹងប្អូនជាអ្នកវិភាគដែលសុច្ចរិតតែខ្វះព័ត៌មានយកទៅវិភាគគ្រប់ជ្រុងជ្រោយ ឬមានព័ត៌មានហើយ ធីបព័ត៌មានចោលដើម្បីបំភ្លៃការពិត»

លោកផ្ដាំថាបើចង់និយាយពីច្បាប់ត្រូវមើលឱ្យគ្រប់ច្បាប់ដើម្បីកុំឱ្យចែកចាយព័ត៌មានខ្វះការពិតប៉ះពាល់ដល់ការគិតរបស់ពលរដ្ឋ។ លោកបានលើកពីច្បាប់ស្ដីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រមាត្រា៨៣បញ្ជាក់។

មាត្រា៨៣នៃច្បាប់ស្ដីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្របានចែងថា៖ «បន្ទាប់ពីបញ្ចប់ម៉ោងធ្វើការ ឬស្ថិតនៅក្រៅម៉ោងការងារ ឬមិនស្ថិតក្នុងពេលបំពេញការងារក្នុងសមត្ថភាពផ្លូវការ មន្ត្រីរាជការស៊ីវិល អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ កងយោធពលខេមរភូមិន្ទ នគរបាលជាតិ និងមន្ត្រីតុលាការ អាចចូលរួមក្នុងសកម្មភាពឃោសនាគាំត្រចំពោះគណបក្សនយោបាយណាមួយ ឬបេក្ខជនណាម្នាក់ ប៉ុន្ដែមិនត្រូវស្លៀកពាក់ឯកសណ្ឋាន មិនត្រូវមានអាវុធធាប់នឹងខ្លួន និងមិនត្រូវធ្វើអ្វីដែលនាំឱ្យមានការគំរាមកំហែងឡើយ»

លោក ហ៊ុន ម៉ាណែត បានបញ្ជាក់ថា៖ «សួរលោកប្អូនឬអ្នកវិភាគដែលចោទខ្ញុំតើខ្ញុំដែលពាក់ខោអាវយោធាហើយឃោសនាឱ្យគាំទ្របក្សប្រជាជនទេ? បើមានដាក់រូបថតហ្នឹងមក។ ខ្ញុំអត់ទេ! ថ្ងៃនេះខ្ញុំពាក់ស៊ីវិលក្រៅម៉ោងធ្វើការជាកងទ័ពថ្ងៃសៅរ៍។ ខ្ញុំមិនខុសទេ! មានច្បាប់សូមប្អូនទៅមើលឡើងវិញ»

លោក ហ៊ុន ម៉ាណែត ក៏បានបញ្ជាក់ផងដែរថាការជ្រើសរើសលោកជាអនាគតបេក្ខជននាយករដ្ឋមន្ត្រីរបស់គណបក្សប្រជាជនក៏គ្មានអ្វីផ្ទុយពីច្បាប់ដែរព្រោះជាការគាំទ្រជាការសម្រេចផ្ទៃក្នុងបក្ស ហើយប្រសិនជាលោកដែលបច្ចុប្បន្នមាននាទីជាមេបញ្ជាការទ័ពជើងគោកចង់ធ្វើជាតំណាងរាស្ត្រគឺច្បាប់កម្ពុជានៅតែអនុញ្ញាតតាមរយៈការដាក់ពាក្យឈប់ពីតួនាទី។

លោកថា៖ «ច្បាប់ស្ដីពីការជ្រើសតាំងតំណាងរាស្ត្រមាត្រា២៣ ២៤ និង២៥។ មាត្រា២៥ ជាពិសេស ខ្ញុំសុំអាន មន្ត្រីរាជការស៊ីវិល មន្ត្រីតុលាការ កងកម្លាំងនគរបាលជាតិ កងយោធពលខេមរភូមិន្ទ សមាជិក ក្រុមប្រឹក្សាធម្មនុញ្ញ សមាជិកឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម និងបុព្វជិតសាសនាដែលមានបំណងឈរឈ្មោះបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ ត្រូវដាក់ពាក្យសុំច្បាប់ឈប់ពិសេស ឬលាចាកសិក្ខាបទរហូតដល់ថ្ងៃប្រកាសលទ្ធផលនៃការបោះឆ្នោតជាស្ថាពរយ៉ាងតិច ៧ថ្ងៃមុនបើកយុទ្ធនាការឃោសនបោះឆ្នោត»

បើតាមលោក ហ៊ុន ម៉ាណែត ការជ្រើសរើសលោកជាបេក្ខភាពអនាគតនាយករដ្ឋមន្ត្រីរបស់គណបក្សប្រជាជនគឺពុំមានអ្វីខុសច្បាប់នោះទេ។

លោក ហ៊ុន ម៉ាណែត អាយុ ៤៤ឆ្នាំ គឺជាកូនប្រុសច្បងរបស់នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេច តេជោ ហ៊ុន សែន។ លោកជាជនជាតិកម្ពុជាដំបូងដែលបញ្ចប់ការសិក្សានៅឯបណ្ឌិតសភាយោធា West Point របស់សហរដ្ឋអាមេរិក និងជាបណ្ឌិតសេដ្ឋកិច្ចនៃសកលវិទ្យាល័យ Bristol របស់ចក្រភពអង់គ្លេសផងដែរ។ បច្ចុប្បន្ន លោក ហ៊ុន ម៉ាណែត មានឋារន្តរស័ក្កិជាឧត្តមសេនីយ៍ឯកផ្កាយ៣ កាន់តួនាទីជាអគ្គមេបញ្ជារងទ័ព និងជាមេបញ្ជាការកងទ័ពជើងគោកនៃកងយុទ្ធពលខេមរភូមិន្ទ៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក