ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

បវរកញ្ញាកម្ពុជាទទួលពាន «ឈុតតំណាងជាតិល្អជាងគេ» ក្នុងកម្មវិធីប្រកួត Miss Planet International 2023

ភ្នំពេញ៖ ឈុតតំណាងជាតិរបស់បវរកញ្ញាកម្ពុជាបានជាប់ Best National Costume (ឈុតតំណាងជាតិល្អជាងគេ) ក្នុងកម្មវិធីប្រកួតសម្រស់ Miss Planet International ២០២៣ ក្នុងចំណោមបវរកញ្ញាមកពី១៤ប្រទេស។

ក្នុងកម្មវិធីប្រកួតសម្រស់ Miss Planet International 2022 ដែលប្រព្រឹត្តិនៅថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៣ នៅប្រទេសកម្ពុជា ដោយបវរកញ្ញាកម្ពុជា កញ្ញា ពក ស្រីល័ក្ខ បានទទួលពាន Best Costume ដែលគ្រងឈុតរាហូចាប់ចន្ទ បង្ហាញពីវប្បធម៌ ជំនឿ សាសនាដ៏ផូរផង់នៃកម្ពុជា។ ថ្វីត្បិតតែឈុតនោះមានទំហំធំ និង ជួបឧបសគ្គពេលបង្ហាញលើឆាកប្រកួតយ៉ាងណា ក៏បវរកញ្ញារូបនេះបានគ្រប់គ្រងស្ថានការបានយ៉ាងល្អ ជាពិសេសឈុតតំណាងជាតិនេះក៏បានថតនៅប្រាសាទអង្គរវត្តដែលរឹតតែទទួលបានការចាប់អារម្មណ៍យ៉ងខ្លាំងពីសំណាក់មហាជន។

ជាមួយគ្នានេះដែរ មុនការប្រកួតស្វែងរកម្ចាស់មកុដ មិនត្រឹមតែបវរកម្ពុជានោះទេ បវរកញ្ញាទាំង១៤រូបផ្សេងទៀតក៏បានបង្ហាញឈុតតំណាងជាតិនៃប្រទេសរៀងៗខ្លួននៅប្រាសាទអង្គរវត្តផងដែរ ព្រមទាំងបានទស្សនាស្វែងយល់ពីប្រាសាទនានា និង ស្លៀកឈុតប្រពៃណីខ្មែរផងដែរ ជាពិសេសក៏មានកម្មវិធីអាហារពេលល្ងាចសប្បុរសធម៌ ដើម្បីផ្តល់ជំនួយដល់មន្ទីរពេទ្យកុមារអង្គរផងដែរ។

គួរឱ្យដឹងដែរថា បវរកញ្ញាកម្ពុជាបានជាប់លំដាប់រងទី៦ និងឈ្នះក្នុងវគ្គប្រកួតឈុតតំណាងជាតិ ខណៈបវរកញ្ញាហ្វីលីពីនបានឈ្នះមកុដជា Miss Planet International ឆ្នាំ២០២៣។ តាមរយៈកម្មវិធីប្រកួតសម្រស់ដែលរៀបចំឡើងនៅកម្ពុជានេះ ជាឱកាសផ្សព្វផ្សាយដល់បណ្តាប្រទេសផ្សេងៗជាច្រើនទៀតពីទេសចរណ៍ វប្បធម៌កម្ពុជា៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក