ភ្នំពេញ៖ នៅថ្ងៃទី៣០ មករា ២០២៣នេះ កម្ពុជាមានករណីឆ្លងជំងឺកូវីដ-១៩ ចំនួន ២នាក់, និងមានអ្នកជំងឺជាសះស្បើយ១នាក់, ក្នុងនោះមិនមានករណីនាំចូលថ្មី និងពុំមានអ្នកស្លាប់នោះទេ។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល នៅថ្ងៃទី៣០ មករា ២០២៣។
គិតត្រឹមថ្ងៃចន្ទនេះ កម្ពុជាបានរកឃើញករណីឆ្លងសរុបចំនួន ១៣៨,៦៩១នាក់, ស្លាប់សរុបដោយសារកូវីដ-១៩ សរុបចំនួន ៣,០៥៦នាក់, ព្យាបាលជាសះស្បើយបានសរុបចំនួន ១៣៥,៦២២នាក់, សរុបករណីនាំចូលពីក្រៅប្រទេស ២១,២៤៤ករណី និងឆ្លងសរុបក្នុងសហគមន៍ ១៦,៨៦៣ករណី(ជាប្រភេទអូមីក្រុង) ៕