ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

រកឃើញសត្វស្លាបទឹកអាស៊ី ១២៥ប្រភេទ នៅតំបន់ការពារទេសភាពបឹងព្រែកល្ពៅ និងអន្លង់ព្រីង

ភ្នំពេញ៖ មន្ត្រីអង្គការ Nature Life បានឱ្យដឹងថានៅសប្ដាហ៍ទី៣ នៃខែមករា ឆ្នាំ២០២៣ អង្គការជីវិតធម្មជាតិនៅកម្ពុជា បានសហការជាមួយមន្ត្រីឧទ្យានុរក្សនៃតំបន់ការពារទេសភាពបឹងព្រែកល្ពៅ និង តំបន់ការពារទេសភាពអន្លង់ព្រីង ដើម្បីធ្វើការជំរឿនសត្វស្លាបទឹកអាស៊ី (Asian Water Bird Census) ប្រចាំឆ្នាំ២០២៣ ដែលជំរឿននេះ តែងធ្វើជាប្រចាំជារៀងរាល់ឆ្នាំ។

អង្គការ Nature Life បង្ហាញឱ្យដឹងថា លទ្ធផលជំរឿនបថមប្រចាំឆ្នាំ២០២៣ របស់អង្គការជីវិតធម្មជាតិនៅកម្ពុជា ជាមួយមន្ត្រីឧទ្យានុរក្សនៅតំបន់ការពារទេសភាពបឹងព្រែកល្ពៅ និង តំបន់ការពារទេសភាពអន្លង់ព្រីង ដែលសត្វស្លាបគ្រប់ប្រភេទត្រូវបានកត់ត្រាមានចំនួន ១២៥ប្រភេទ ក្នុងនោះតំបន់ការពារទេសភាពបឹងព្រែកល្ពៅ ក្នុងខេត្តតាកែវ មានចំនួន ៩១ប្រភេទ និង ចំនួន ៣៤ប្រភេទត្រូវបានកត់ត្រានៅ តំបន់ការពារទេសភាពអន្លង់ព្រីង ខេត្តកំពត។

គួរឱ្យដឹងដែរថា តំបន់ការពារទេសភាពបឹងព្រែកល្ពៅ ស្ថិតក្នុងខេត្តតាកែវ មានផ្ទៃដីទំហំ ៨ ៣០៥ហិកតា រីឯតំបន់ការពារទេសភាពអន្លង់ព្រីង មានក្រឡាផ្ទៃសរុប ២១៧ហិកតា ស្ថិតនៅស្រុកកំពង់ត្រាច ខេត្តកំពត ជាទីជម្រក និងប្រភព ចំណីដ៏សំខាន់សម្រាប់សត្វស្លាបទេសន្តរប្រវេសន៍ជាច្រើនប្រភេទ ពិសេសសត្វក្រៀល សត្វខ្វែកសមុទ្រស្លាបឆ្នូតស ទាព្រៃក្បាល ឆ្នូតស ជាដើម៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក