ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ក្រុមហ៊ុន SpaceX – Starlink ស្វែងរកឱកាសវិនិយោគ​នៅកម្ពុជា | សមាគមអភិរក្សសត្វត្មាតពីការផុតពូជប្រចាំទ្វីបអាស៊ី SAVE បានវាយតម្លៃថាវត្តមានសត្វត្មាតនៅកម្ពុជាឆ្លុះបញ្ចាំងពីកិច្ចការពារនិងអភិរក្សធនធានធម្មជាតិបានយ៉ាងល្អ | ទូតអ៉ីស្រាអែលប្ដេជ្ញាចិត្ត ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត | ឆ្មាំទន្លេនៅតំបន់ការពារសត្វផ្សោតទន្លេមេគង្គចំនួន ៣រូប ត្រូវបញ្ចប់តួនាទី ក្រោយរកឃើញថាមានជាប់ពាក់ព័ន្ធនឹងការនេសាទខុសច្បាប់ | BREAKING: ដកតំណែងប្រធានសាលាដំបូងខេត្តតាកែវព្រោះដោះលែងទណ្ឌិតជាប់ទោសពីបទឃាតកម្ម មិនទាន់បានអនុវត្តទោស ២/៣ នៃទោសសរុប |

បុរស ២នាក់បានស្លាប់ដោយសារលង់ទឹកក្នុងករណី២ផ្សេងគ្នានៅខេត្តបាត់ដំបង

បាត់ដំបង៖ បុរសមានបុរស ២នាក់បានស្លាប់ដោយសារលង់ទឹកក្នុងពីរករណីផ្សេងគ្នានៅក្នុងភូមិសាស្ត្រស្រុកសង្កែ និងស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង។

យោងតាមរបាយការណ៍ពីសមត្ថកិច្ចបានបង្ហាញថា ករណីទី១ បានកើតឡើងនៅវេលាម៉ោង ១៤និង៣០នាទី ថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៣ ស្ថិតនៅចំណុចក្រុមទី២ ភូមិរាំងកេសី ឃុំរាំងកេសី ស្រុកសង្កែ ខេត្តបាត់ដំបង ដែលជនរងគ្រោះមានអាយុ ៨៦ឆ្នាំ រស់នៅភូមិ ឃុំកើតហេតុខាងលើ បានស្លាប់ដោយសារលង់ទឹកស្រះខាងមុខផ្ទះ។

 ករណីទីពីរបានកើតឡើងនៅវេលាម៉ោង ៨និង៣៥នាទីព្រឹក ថ្ងៃទី២៩ ខែមករាឆ្នាំ២០២៣ នៅចំណុចអន្លង់កំពូល ក្នុងស្ទឹងសង្កែ.ស្ថិតក្នុងភូមិអូរល្មូន ឃុំផ្លូវមាស ស្រុករតនមណ្ឋល ខេត្តបាត់ដំបង ដែលជនរងគ្រោះមានអាយុ ២៩ឆ្នាំ រស់នៅភូមិអូរល្មូន ឃុំផ្លូវមាស ស្រុករតនមណ្ឋល ខេត្តបាត់ដំបង។

ជនរងគ្រោះបានយកមងទៅដាក់ត្រីនៅចំណុអន្លង់កំពូល ក្នុងស្ទឹងសង្កែ.ស្ថិតក្នុងភូមិអូរល្មូន ឃុំផ្លូមាស ស្រុករតនមណ្ឋល ខេត្តបាត់ដំបង ក៏បណ្តាលឱ្យលង់ទឹកស្លាប់ក្រោយចុះដាក់មងក្នុងស្ទឹងសង្កែ។

ក្រោយទទួលបានព័ត៌មាននេះភ្លាម សមត្ថកិច្ចជំនាញបានចុះទៅធ្វើកោសល្យវិច័យនិងកំណត់ហេតុប្រគល់សាកសពឱ្យខាងសាច់ញាតិយកទៅរៀបចំធ្វើបុណ្យតាមប្រពៃណី៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក