លោករដ្ឋមន្ត្រី ឌិត ទីណា ទទួលជួបសម្តែងការគួរសមជាមួយលោកស្រី Anna Wellenstein នាយកប្រចាំតំបន់សម្រាប់ការអនុវត្តសាកលនៃការអភិវឌ្ឍន៍ប្រកបដោយចីរភាព​ អាសុីបូព៌ា​ និងអាសុីប៉ាសុីហ្វិក​ នៃធនាគារពិភពលោក (WB) | វត្ថុបុរាណខ្មែរចំនួន១៤វត្ថុ បានប្រគល់មកដល់សារមន្ទីរជាតិកម្ពុជាហើយ នារសៀលនេះ | សម្ដេចតេជោចូលរួមរំលែកទុក្ខចំពោះមរណភាពនៃអ្នកមានគុណម្នាក់លើកិច្ចព្រមព្រៀងសន្ដិភាពកម្ពុជា | នាយករដ្ឋមន្ត្រី ទទួលជួបអគ្គលេខាធិកាអង្គការសហប្រជាជាតិទទួលបន្ទុករក្សាសន្តិភាព Jean-Pierre Lacroix នៅវិមានសន្តិភាព |

កម្ពុជា-ចិន រំពឹងមានជើងហោះហើរក្នុងរង្វង់៣០ ទៅ៤០ភាគរយនៅខែកុម្ភៈ

ភ្នំពេញ៖ កម្ពុជានិងចិន រំពឹងទុកថាចាប់ពីដើមខែកុម្ភៈ ឆ្នាំ២០២៣នេះតទៅ ដំណើរការហោះហើរដឹកជញ្ជូនអ្នកដំណើរតាមផ្លូវអាកាសនឹងវិលទៅរកភាពប្រក្រតីឡើងវិញរវាងប្រទេសទាំងពីរក្នុងរង្វង់ ៣០ភាគរយ ទៅ៤០ភាគរយ បើប្រៀបធៀបនឹងពេលមុនវិបត្តិជំងឺកូវីដ-១៩ ឬឆ្នាំ២០១៩។

ប្រទេសទាំងពីរមានក្តីរំពឹងទុកបែបនេះ ក្រោយពីប្រទេសទាំងពីរ បានឯកភាពគ្នាដាក់ដំណើរការជើង ហោះហើរជាប្រក្រតីឡើងវិញ ដោយអនុវត្តតាមកិច្ចព្រមព្រៀងទ្វេភាគីឡើងវិញ និងពុំមានការរិតត្បិត ឬកំណត់ចំនួនជើងហោះហើរទៀតឡើយ។

រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល លោក ម៉ៅ ហាវណ្ណាល់ បានលើកឡើងថា មុនវិបត្តិជំងឺកូវីដ-១៩ ការហោះហើរដឹកជញ្ជូនអ្នកដំណើរតាមផ្លូវអាកាសរវាងប្រទេសទាំងពីរមាន សរុបចំនួន ៤១៥ជើងក្នុងមួយសបា្តហ៍។

លោកនិយាយថាគ្រានោះមានក្រុមហ៊ុនអាកាសចរណ៍ហោះហើរចំនួន ២២ក្រុមហ៊ុន ដោយក្នុងនោះក្រុមហ៊ុន អាកាសចរណ៍ចិន មានចំនួន ១៦ក្រុមហ៊ុន និងកម្ពុជាមាន ៦ក្រុមហ៊ុន ភ្ជាប់ទំនាក់ទំនងចំនួន ៣៧ទីក្រុង ដោយក្នុងនោះ ខាងកម្ពុជាមានចំនួន ៣ទីក្រុង នឹងខាងចិន មានចំនួន ៣៤ទីក្រុង។

លោកបន្តថា សម្រាប់ក្នុងអំឡុងវិបត្តិជំងឺកូវីដ-១៩ ការហោះហើរដឹកជញ្ជួនអ្នកដំណើរតាមផ្លូវអាកាស ចាប់ពីថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២១ មានជើងហោះហើរតិចតួច ចាប់ពីថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២១ មានជើងហោះហើរតែ ១ជើងប៉ុណ្ណោះក្នុងមួយសប្តាហ៍។ ចាប់ពីថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២២ ទើបមានជើងហោះហើរ ២ជើងក្នុងមួយសប្តាហ៍។ ចាប់ពីថ្ងៃទី១ ខែកក្កដាឆ្នាំ២០២២ ទើបមានជើងហោះហើរ ៦ជើងក្នុងមួយសប្តាហ៍។ ចាប់ពីថ្ងៃទី១៩ ខែសីហាឆ្នាំ២០២២ ទើបកើនឡើងដល់ ៣០ជើង និងចាប់ពីថ្ងៃទី០៨ ខែវិច្ឆិកា កើនដល់ ៦០ជើងក្នុងមួយសប្តាហ៍។

រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិលបានបញ្ជាក់ បានឱ្យដឹងថា ក្នុងឆ្នាំ២០២១ សាធារណរដ្ឋប្រជាមានិតចិន តាមរយៈសាកលវិទ្យាល័យហោះហើរ អាកាសចរស៊ីវិលចិន បានផ្ដល់អាហារូបករណ៍បច្ចេកទេសអាកាសចរស៊ីវិលរយៈពេល ខ្លីចំនួន ៣វគ្គ គឺវគ្គរៀបចំជើងហោះហើរ វគ្គវិស្វកម្មជួសជុលអាកាសយាន និងវគ្គគ្រប់គ្រងប្រព័ន្ធរ៉ាដា។

នៅក្នុងឆ្នាំ២០២២ សាកលវិទ្យាល័យហោះហើរអាកាសចរស៊ីវិលចិនក៏បន្តផ្តល់អាហារូបករណ៍រយៈពេលខ្លីចំនួន ២វគ្គ គឺវគ្គការវិភាគទិន្ន ន័យហោះហើរចំនួន និងវគ្គការគ្រប់គ្រងព័ត៌មានអាកាសចរ៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក