ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

មុនប៉ះគ្នាយប់នេះ! Mourinho និយាយថា Napoli គ្រងជើងឯក Serie A រួចទៅហើយ

អ៉ីតាលី៖ មុនជំនួបនាយប់ថ្ងៃទី២៩ ខែមករានេះ អ្នកចាត់ការទូទៅក្រុម AS Roma លោក Jose Mourinho និយាយថា ក្រុមកំពុងឈរកំពូលតារាង Napoli បានរក្សាតំណែងនេះ និងគ្រងជើងឯកលីគកំពូលអ៉ីតាលីរួចរាល់ទៅហើយ ខណៈក្រុមរបស់លោក Luciano Spalletti កំពុងនាំមុខដាច់ ១០ពិន្ទុក្នុងតារាងលីគកំពូល Serie A របស់អ៉ីតាលី។

ក្រុម Napoli បច្ចុប្បន្នកំពុងឈរនៅចំណាត់ថ្នាក់លេខ​១ មាន ៥០ពិន្ទុក្នុងដៃ ក្រោយឆ្លងកាត់១៩ប្រកួត ខណៈក្រុមជើងឯកឆ្នាំ២០២១ Inter Milan មាន៤០ពិន្ទុ  ក្រោយលេងបាន ២០ប្រកួត តាមពីក្រោយដោយ Atalanta មាន ៣៨ពិន្ទុក្រោយលេងបាន ២០ប្រកួត ស្របពេលក្រុមការពារតំណែងជើងឯក AC Milan កំពុងឈរនៅលេខ ៤ មាន ៣៨ពិន្ទុដូចគ្នា​ ប៉ុន្តែនឹងត្រូវប៉ះជាមួយ Sassuolo សម្រាប់ស​ប្តាហ៍ទី២០នេះ។

ក្រុមរបស់លោក Mourinho ដែលកំពុងឈរលេខ ៦ មាន ៣៧ពិន្ទុស្មើគ្នាជាមួយ Lazio ដែលឈរលេខ ៥ ដែលលោកនិយាយថា Napoli អាចនឹងមានការប្រកួតប្រជែងស្វិតស្វាញបន្តិចក្នុងជំនួបទល់នឹងក្រុម Roma នៅយប់នេះ ដោយលោកបានអបអរសាទរទុកជាមុនសម្រា​​ប់ Napoli ដោយគ្រាន់តែនិយាយថា AS Roma នឹងព្យាយាមយកនូវលទ្ធផលល្អមួយប៉ុណ្ណោះសម្រាប់ការប៉ះគ្នានៅទឹកដីរបស់ Napoli រាត្រីនេះ។

បន្ថែមពីលើការលើកឡើងពាក់ព័ន្ធនឹងក្លិប Napoli លោក Jose Mourinho ក៏បានបញ្ជាក់ពីរឿងរ៉ាវរបស់ខ្សែប្រយុទ្ធ Nicolo Zaniolo ដោយលោកនិយាយថា កីឡាកររូបនេះនឹងនៅតែបន្តរួមរស់ជាមួយក្លិប AS Roma ដដែល ស្របពេលសារព័ត៌មាន Sky Sport ចុះផ្សាយថា ក្លិប Premier League បានដាក់សំណើ ៣០លានផោនទិញយកគេពីអ៉ីតាលី ប៉ុន្តែត្រូវបានសាមីកីឡាករ Zaniolo ខ្លួនឯងផ្ទាល់បដិសេធ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក