ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ក្រុមហ៊ុន SpaceX – Starlink ស្វែងរកឱកាសវិនិយោគ​នៅកម្ពុជា | សមាគមអភិរក្សសត្វត្មាតពីការផុតពូជប្រចាំទ្វីបអាស៊ី SAVE បានវាយតម្លៃថាវត្តមានសត្វត្មាតនៅកម្ពុជាឆ្លុះបញ្ចាំងពីកិច្ចការពារនិងអភិរក្សធនធានធម្មជាតិបានយ៉ាងល្អ | ទូតអ៉ីស្រាអែលប្ដេជ្ញាចិត្ត ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត | ឆ្មាំទន្លេនៅតំបន់ការពារសត្វផ្សោតទន្លេមេគង្គចំនួន ៣រូប ត្រូវបញ្ចប់តួនាទី ក្រោយរកឃើញថាមានជាប់ពាក់ព័ន្ធនឹងការនេសាទខុសច្បាប់ | BREAKING: ដកតំណែងប្រធានសាលាដំបូងខេត្តតាកែវព្រោះដោះលែងទណ្ឌិតជាប់ទោសពីបទឃាតកម្ម មិនទាន់បានអនុវត្តទោស ២/៣ នៃទោសសរុប |

ចាញ់ ៦-០! ក្លិបមួយប្រើពេលមិនដល់កន្លះម៉ោង ដេញគ្រូបង្វឹកចេញពីតំណែង

ស្កុតលែន៖ ក្លិប Aberdeen នៅក្នុងក្របខណ្ឌលីគកំពូលស្កុតលែន Scottish Premiership មិនដល់កន្លះម៉ោងផង ពោលគឺត្រឹមតែ ១៩នាទីប៉ុណ្ណោះ បានសម្រេចបណ្តេញគ្រូបង្វឹកលោក Jim Goodwin ក្រោយពីក្លិបបរាជ័យក្នុងលទ្ធផលធ្ងន់ធ្ងរ ៦-០ ទល់នឹងក្លិប Hibernian នាយប់ថ្ងៃសៅរ៍ម្សិលមិញ និងជាលទ្ធផលដែលមិនល្អមួយសម្រាប់ក្លិបជាបន្តបន្ទាប់។ 

តាមពិតទៅ កៅអីជាគ្រូបង្វករបស់លោក Aberdeen ចាប់ផ្តើមឡើងកំដៅតាំងពីការធ្លាក់ចេញពីពានរង្វាន់ Scottish Cup ដោយលទ្ធផល ១-០ ក្រោមថ្វីជើងក្លិប Darvel ដែលកំពុងលេងនៅក្នុងលីគលំដាប់ទី៦ ខណៈការប្រកួតនៅថ្ងៃសៅរ៍ គឺជាការកាត់សេចក្តីចំពោះការដឹកនាំរបស់លោកជាមួយក្លិបនេះ។ 

គួរបញ្ជាក់ថា ដំណឹងនៃការបណ្តេញលោក Jim Goodwin ចេញពីតំណែងនេះបានធ្វើឡើងភ្លាមៗតែម្តង ដោយកីឡាករមិនទាន់នឹងចេញពីបន្ទប់ផ្លាស់សម្លៀកបំពាក់ស្រួលបួលផង ខណៈលោក Goodwin បានកាន់តំណែងជាគ្រូបង្វឹករយៈពេលមិនដល់មួយឆ្នាំនៅឡើយទេ ពោលគឺក្រោយពេលដែលលោកចាកចេញពីក្លិប St Mirren នៅក្នុងលីគកំពូលស្កុតលែនដូចគ្នា និង​មកចូលរួមជាមួយក្លិប Aberdeen នៅថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២២។

នៅក្នុងសេចក្តីប្រកាសផ្លូវការ លោក Dave Cormack ប្រធានក្លិបបានបញ្ជាក់ថា លោក Jim បានដើរមកឱបលោកក្រោយចប់ការប្រកួត ហើយនិយាយថាលោកបានព្យាយាមអស់ពីលទ្ធភាពហើយ ស្របពេលដែលលទ្ធផលក្រោយពេលបញ្ចប់ព្រឹត្តិការណ៍ World Cup ក្លិបហាក់ធ្វើមិនបានល្អសោះ ខណៈលោកមានអារម្មណ៍អាម៉ាស់ចំពោះលទ្ធផលនេះ ព្រមទាំងសុំអភ័យទោសចំពោះអ្នកគាំទ្រផងដែរ។ 

គួរបញ្ជាក់ថា ក្លិប Aberdeen បច្ចុប្បន្នកំពុងឈរនៅចំណាត់ថ្នាក់លេខ ៧ ក្នុងក្របខណ្ឌ Scottish Premiership និងបានរបូតគ្រាប់បាល់ដល់ទៅ១១គ្រាប់ ត្រឹមតែ ២ប្រកួតចុងក្រោយប៉ុណ្ណោះ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក