ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

អតីតនាយឧត្តមសេនីយ៍យោធា NATO ជាប់ឆ្នោតជាប្រធានាធិបតីសាធារណរដ្ឋឆេក

សាធារណរដ្ឋឆេក៖ នាយឧត្តមសេនីយ៍ NATO ចូលនិវត្តន៍ម្នាក់គឺលោក Petr Pavel បានផ្តួលលោកមហាសេដ្ឋីពាន់លាន និងជាអតីតនាយករដ្ឋមន្រ្តី លោក Andrej Babis នៅក្នុងការបោះឆ្នោតថ្នាក់ជាតិនៃសាធារណរដ្ឋឆេក និងបានក្លាយជាប្រធានាធិបតីទី៤ ក្នុងប្រវត្តិសាស្រ្តប្រទេសនៃដែនដីអឺរ៉ុប ដែលមានប្រជាជនប្រហែល ១០លាននាក់មួយនេះ។ 

លោក Pavel ដែលជាអតីតកងកម្លាំងទាហ៊ានប៉ារ៉ា ទទួលបានសំឡេងឆ្នោតគាំទ្រប្រមាណ ៥៨.៣ភាគរយ ខណៈដែលគូប្រជែងដ៏ធំបំផុតរបស់លោកគឺមហាសេដ្ឋី Andrej Babis ទទួលបានសំឡេងគាំទ្រប្រហែល ៤១,៧ភាគរយ។ នេះបើផ្អែកតាមទិន្នន័យលទ្ធផលសរុបចុងក្រោយដែលចេញផ្សាយជាផ្លូវការដោយការិយាល័យស្ថិតិឆេក។ 

ក្រោយលទ្ធផលបានបង្ហាញពីជ័យជម្នះ លោក Petr Pavel ថ្លែងថា៖ "ខ្ញុំសូមថ្លែងអំណរគុណជាខ្លាំងចំពោះអ្នកដែលបានបោះឆ្នោតឱ្យខ្ញុំ និងអរគុណអ្នកដែលមិនបានបោះឆ្នោតឱ្យខ្ញុំក្តី ប៉ុន្តែក៏មានវត្តមានមកកាន់មណ្ឌលបោះឆ្នោតផងដែរ ព្រោះកាយវិការទាំងអស់នេះបានបញ្ជាក់យ៉ាងច្បាស់ថា ពលរដ្ឋយើងគោរពលទ្ធិប្រជាធិបតេយ្យ និងមានការបារម្ភ និងយកចិត្តទុកដាក់ចំពោះប្រទេសមួយនេះ"។ លោកបន្ថែមទៀតថា៖ "ខ្ញុំអាចមើលឃើញរឿងដ៏មានតម្លៃជាច្រើនដូចជាការពិត សេចក្តីថ្លៃថ្នូរ ការគោរព និងភាពរាបសារបានលេចឡើងនៅក្នុងការបោះឆ្នោតនេះ"

លោក Petr Pavel បច្ចុប្បន្នមានវ័យ ៦១ឆ្នាំនឹងចូលកាន់តំណែងនាខែមីនាខាងមុខនេះ ដោយនឹងជំនួសតំណែងប្រធានាធិបតីបច្ចុប្បន្នលោក Milos Zeman ដែលជាអ្នកនយោបាយស្ងប់ស្ងាត់ និងមិនសូវនិយាយស្តី និងដែលបានជំរុញឱ្យមានឆេកទំនាក់ទំនងជិតស្និទ្ធជាមួយរុស្សី មុនពេលប្តូរនយោបាយការទូតជាមួយរុស្សីវិញស្ទើរតែ ១៨០ដឺក្រេក្រោយពេលដែលរុស្សីបានធ្វើការវាយលុកទៅលើអ៊ុយក្រែនកាលពីខែកុម្ភៈកន្លងទៅ។

ដោយឡែក លោក Andrej Babis ដែលជាអតីតនាយករដ្ឋមន្រ្តីឆេកកាន់តំណែងពីឆ្នាំ២០១៧ ដល់ឆ្នាំ២០២១ បានសម្តែងនូវការអបអរសាទរចំពោះលោក Pavel ផងដែរ ដោយលោកបាននិយាយថា លោកសូមជូនពរលោកក្នុងនាមជាប្រធានាធិបតីសម្រាប់ប្រជាជនឆេកទាំងអស់ និងជូនពរលោកឱ្យដោះស្រាយឱ្យបានល្អចំពោះបញ្ហារសើបនានា ក៏ដូចជានាំយកនូវផលប្រយោជន៍សម្រាប់ប្រទេសឆេកទាំងមូលផងដែរ៕




ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក