ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

ពាន Copa America ២០២៤ នឹងត្រូវធ្វើឡើងនៅសហរដ្ឋអាមេរិក និងចូលរួមដោយ CONCACAF

សហរដ្ឋអាមេរិក៖ ការប្រកួតបាល់ទាត់ព្រឹត្តិការណ៍ Copa America ឆ្នាំ២០២៤ នឹងត្រូវធ្វើឡើងនៅលើទឹកដីសហរដ្ឋអាមេរិក ដែលការប្រកាសជាផ្លូវការត្រូវបានធ្វើឡើងដោយសហព័ន្ធបាល់ទាត់អាមេរិកខាងជើង អាមេរិកកណ្តាល និងការ៉ាអ៉ីប (CONCACAF) រួមជាមួយសហព័ន្ធបាល់ទាត់អាមេរិកខាងត្បូង (CONMEBOL) ដែលជាផ្នែកមួយនៃភាពជាដៃគូយុទ្ធសាស្ត្រថ្មីដែលនឹងរួមបញ្ចូលការប្រកួតកម្រិតក្លឹបដែលបានរៀបចំរួមគ្នា។

ការប្រកួត Copa America ដែលគ្រោងធ្វើឡើងនាឆ្នាំក្រោយ នឹងរៀបចំដោយសហព័ន្ធបាល់ទាត់អាមេរិកខាងត្បូង (CONMEBOL) នឹងមានការចូលរួមដោយប្រទេសចំនួន ៦ មកពីតំបន់អាមេរិកខាងជើង អាមេរិកកណ្តាល និងការ៉ាអ៉ីប ដែលនេះជាលើកទី២ហើយនៃព្រឹត្តិការណ៍បាល់ទាត់ដ៏ធំបំផុតប្រចាំទ្វីបអាមេរិកខាងត្បូងមួយនេះ បានប្រារព្ធធ្វើឡើងនៅលើទឹកដីសហរដ្ឋអាមេរិក ខណៈកាលពីឆ្នាំ២០១៦ ក៏បានរៀបចំឡើងនៅទឹកដីសហរដ្ឋអាមេរិក ព្រមទាំងមានការចូលរួមពីសហព័ន្ធប្រទេសជាសមាជិកសហព័ន្ធបាល់ទាត់អាមេរិកខាងជើង អាមេរិកកណ្តាល និងការ៉ាអ៉ីប (CONCACAF) ចំនួន ៦ ផងដែរ។

ដោយឡែក ចំពោះការចាប់ដៃគូជាមួយគ្នានេះ CONCACAF នឹងធ្វើការអញ្ជើញប្រទេសចំនួន ៤ មកពីទ្វីបអាមេរិកខាងត្បូងវិញ ដើម្បីចូលរួមការប្រកួតបាល់ទាត់ជើងឯកស្រ្តីទ្វីបអាមេរិកខាងជើង អាមេរិកកណ្តាល និងការ៉ាអ៉ីប ពោលគឺ W Gold Cup ដែលរៀបចំជាលើកដំបូងនៅលើទឹកដីសហរដ្ឋអាមេរិក។ 

លើសពីនេះ CONMEBOL និង CONCACAF ក៏បានប្រកាសពីផែនការសម្រាប់ការប្រកួតក្លឹបអាជីពដែលនឹងធ្វើឡើងនៅឆ្នាំ២០២៤ខាងមុខដូចគ្នា ជាមួយនឹងការប្រកួតដែលមានក្រុមចូលរួមចំនួន៤ក្រុម ដែល ២ក្រុមមកពីតំបន់នីមួយៗជម្រុះតាមរយៈការប្រកួតក្នុងតំបន់ដែលមានស្រាប់រួមមានពាន Copa Libertadores ប្រចាំទ្វីបអាមេរិកខាងត្បូង និង CONCACAF Champions League ប្រចាំទ្វីបអាមេរិកខាងជើង អាមេរិកកណ្តាល និងការ៉ាអ៉ីប។ 

ប្រធានសហព័ន្ធបាល់ទាត់អាមេរិកខាងជើង អាមេរិកកណ្តាល និងការ៉ាអ៉ីប (CONCACAF) លោក Victor Montagliani និងប្រធានសហព័ន្ធបាល់ទាត់អាមេរិកខាងត្បូង (CONMEBOL) សុទ្ធតែបានសម្តែងនូវភាពរីករាយ និងការអបអរសាទរចំពោះការចាប់ដៃគ្នារៀបចំព្រឹត្តិការណ៍បាល់ទាត់ក្នុងតំបន់ដ៏ធំបំផុតនៃសហព័ន្ធបាល់ទាត់នៃទ្វីបទាំងពីរនេះ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក