ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

ក្លិបអាជីពនៅអង់គ្លេស ចាយលុយក្នុងទីផ្សារដោះដូរកីឡាករលើស ២ពាន់លានដុល្លារនៅឆ្នាំ២០២២

អង់គ្លេស៖ ក្លិបបាល់ទាត់អាជីពនៅអង់គ្លេសបានចំណាយលុយលើពី ២ពាន់លានដុល្លារអាមេរិក សម្រាប់ការចុះហត្ថលេខានាំយកកីឡាករថ្មីក្នុងទីផ្សារដោះដូរកីឡាករក្នុងឆ្នាំ២០២២នេះ ដែលនេះជាការចំណាយច្រើនបំផុតមិនធ្លាប់មានកន្លងមកក្នុងប្រវត្តិនៃការដោះដូរកីឡាករនៅអង់គ្លេស។ នេះបើផ្អែកតាមទិន្នន័យរបាយការណ៍ដោះដូរកីឡាកររបស់ FIFA ដែលបានចេញផ្សាយកាលពីថ្ងៃសុក្រកន្លងទៅ ខណៈចំនួនតួលេខនៃការដោះដូរកីឡាករទាំងបុរស និងស្រ្តី ក៏បានឈានដល់ចំនួនកំណត់ត្រាផងដែរ។

តាមទិន្នន័យដដែលបានបង្ហាញថា នៅក្នុងទីផ្សារកីឡាករបាល់ទាត់ពិភពលោកមានការចុះហត្ថលេខាលើកីឡាករក្នុងទីផ្សារដោះដូរចំនួន ២០,២០៩នាក់ កាលពីឆ្នាំ២០២២ ដែលមានការកើនឡើងចំនួន ១១,៩ភាគរយ បើប្រៀបធៀបនឹងឆ្នាំ២០២១ ហើយក៏មានការកើនឡើងខ្លាំងផងដែរ បើធៀបនឹងទិន្នន័យនៅមុនពេលមានការផ្ទុះឡើងនៃវិបត្តិកូវីដ-១៩។ 

ក្នុងតួលេខនៃការដោះដូរកីឡាករចំនួន ២,៨៤៣នាក់ដែលមានតម្លៃផ្ទេរ ក្នុងនោះការផ្ទេរកីឡាករលំដាប់កំពូលទាំង ១០០ បានគ្របដណ្តប់លើចំណាយ ១ពាន់លានដុល្លារ ដែលស្មើនឹង ៥០ភាគរយនៃទឹកប្រាក់ចំនួន ២ពាន់លានដុល្លារដែលបានចាយដោយក្លិបនៅអង់គ្លេសកាលពីឆ្នាំ២០២២ទៅហើយ ខណៈដែលចំណាយសរុបលើសពី ២ពាន់លានដុល្លារ ពោលគឺឈានដល់ទៅ ២,២ពាន់លានដុល្លារអាមេរិកឯណោះ។ 

យោងតាមការឱ្យដឹងពីមន្រ្តីជាន់ខ្ពស់របស់ FIFA បញ្ជាក់ថា នៅក្នុងឆ្នាំ២០២២ កន្លងទៅ មានការចំណាយក្នុងទីផ្សារដោះដូរប្រមាណជា ៦,៥ពាន់លានដុល្លារអាមេរិកនៅទូទាំងពិភពលោក មានការកើនប្រមាណ ៣៣ភាគរយ ប៉ុន្តែនៅតែមិនទាន់ឈានដល់កម្រិតខ្ពស់បំផុតក្នុងកំណត់ត្រាពិភពលោកនៅឆ្នាំ២០១៩ នៅឡើយ។ ដោយឡែក ចំពោះទីផ្សារដោះដូរកីឡាករផ្នែកស្រ្តីវិញមានការកើនឡើងខ្ពស់ផងដែរ ដោយចំនួននៃកីឡាការិនីដែលត្រូវបានផ្ទេរមានចំនួនកើនឡើងសឹងតែទ្វេរដង ដោយកីឡាការិនីដោះដូរក្នុងកម្រិតអន្តរជាតិមានចំនួន ១,៥៥៥នាក់៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក