ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

កីឡាករជម្រើសជាតិអ៊ុយរូហ្គាយ ៤នាក់រងការពិន័យពី FIFA

អ៊ុយរូហ្គាយ៖ សមាគមបាល់ទាត់អន្តរជាតិ FIFA បានប្រកាសធ្វើការដាក់ពិន័យទៅលើកីឡាករក្រុមជម្រើសជាតិអ៊ុយរូហ្គាយចំនួន ៤នាក់ ពាក់ព័ន្ធនឹងការប៉ះទង្គិចដែលកើតមានរវាងក្រុមជម្រើសជាតិទ្វីបអាមេរិកខាងត្បូងនេះ ក្នុងការប្រកួតទល់នឹងក្រុមជម្រើសជាតិហ្គាណា កាលព្រឹត្តិការណ៍ FIFA World Cup ២០២២ នៅប្រទេសកាតាកន្លងទៅ។ 

ក្នុងការប្រកួតនោះមានការប៉ះទង្គិចគ្នារវាងកីឡាករនៃក្រុមជម្រើសជាតិអ៊ុយរូហ្គាយ ជាមួយនឹងក្រុមអាជ្ញាកណ្តាលកាត់សេចក្តីការប្រកួតនេះ ដោយក្នុងនោះកីឡាករ Fernando Muslera អ្នកចាំទីរបស់ក្លិប Galatasaray រួមជាមួយកីឡាករ Jose Maria Gimenez របស់ក្លិប Atlético Madrid ត្រូវបាន FIFA សម្រេចពិន័យក្នុងម្នាក់់ចំនួន ៤ប្រកួត ខណៈដែលកីឡាករ ២រូបទៀតរួមមាន Diego Godin របស់ក្លិប Vélez Sarsfield រួមជាមួយ Edinson Cavani ដែលបច្ចុប្បន្នកំពុងប្រកបអាជីពនៅក្លិបអេស្ប៉ាញ Valancia ក៏រងការពិន័យម្នាក់មួយប្រកួតផងដែរ។ 

ក្រុមជម្រើសជាតិអ៊ុយរូហ្គាយ បានកើតមានក្តីខឹងសម្បារយ៉ាងខ្លាំង ក្រោយពេលដែលក្រុមធ្លាក់ចេញពីព្រឹត្តិការណ៍ FIFA World Cup ២០២២ ត្រឹមវគ្គចែកពូល បើទោះបីជាប្រកួតចុងក្រោយអ៊ុយរូហ្គាយ បានយកឈ្នះ ហ្គាណា ២-០ យ៉ាងណាក្តី ព្រមទាំងមានការប៉ះទង្គិចជាមួយអាជ្ញាកណ្តាលកាត់សេចក្តីការប្រកួតទៀតផង ដែលធ្វើឱ្យ FIFA បានចាប់ផ្តើមដំណើរការនីតិវិធីពិន័យនេះតែម្តង។ 

ក្នុងការប្រកួតនោះ អាជ្ញាកណ្តាលសញ្ជាតិអាល្លឺម៉ង់ លោក Daniel Siebert បានសម្រេចចិត្តមិនផ្តល់បាល់ពិន័យក្នុងចំណុចសំខាន់ៗចំនួនពីររួមមានការប៉ះទង្គិចទៅលើកីឡាករ Darwin Nunez ព្រមទាំងឱកាសបាល់ពិន័យចុងម៉ោងរបស់កីឡាករ Edinson Cavani ខណៈកីឡាករ Luis Suarez បាននិយាយនៅក្រោយចប់ការប្រកួតនោះថា FIFA មានចេតនាប្រឆាំងជាមួយអ៊ុយរូហ្គាយ។ 

ក្រៅពីការពិន័យមិនឱ្យចូលលេង កីឡាករម្នាក់ៗក៏អាចរងការពិន័យម្នាក់ចំនួនជាង ២ម៉ឺនដុល្លារផងដែរ ខណៈសហព័ន្ធបាល់ទាត់អ៊ុយរូហ្គាយ ក៏រងការពិន័យចំពោះបញ្ហាដែលកើតមានឡើងដោយក្រុមការងារជម្រើសជាតិ និងអ្នកគាំទ្រជាទឹកប្រាក់ប្រមាណ ៥ម៉ឺនដុល្លារអាមេរិកផងដែរ៕




ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក