ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ក្រុមហ៊ុន SpaceX – Starlink ស្វែងរកឱកាសវិនិយោគ​នៅកម្ពុជា | សមាគមអភិរក្សសត្វត្មាតពីការផុតពូជប្រចាំទ្វីបអាស៊ី SAVE បានវាយតម្លៃថាវត្តមានសត្វត្មាតនៅកម្ពុជាឆ្លុះបញ្ចាំងពីកិច្ចការពារនិងអភិរក្សធនធានធម្មជាតិបានយ៉ាងល្អ | ទូតអ៉ីស្រាអែលប្ដេជ្ញាចិត្ត ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត | ឆ្មាំទន្លេនៅតំបន់ការពារសត្វផ្សោតទន្លេមេគង្គចំនួន ៣រូប ត្រូវបញ្ចប់តួនាទី ក្រោយរកឃើញថាមានជាប់ពាក់ព័ន្ធនឹងការនេសាទខុសច្បាប់ | BREAKING: ដកតំណែងប្រធានសាលាដំបូងខេត្តតាកែវព្រោះដោះលែងទណ្ឌិតជាប់ទោសពីបទឃាតកម្ម មិនទាន់បានអនុវត្តទោស ២/៣ នៃទោសសរុប |

កូរ៉េខាងជើង មិនពេញចិត្តចំពោះការផ្តល់រថក្រោះចម្បាំងពីអាមេរិកទៅអ៊ុយក្រែន

កូរ៉េខាងជើង៖ រដ្ឋាភិបាលកូរ៉េខាងជើង នៅថ្ងៃសៅរ៍ ទី២៨ ខែមករានេះ បានធ្វើការវាយប្រហារទៅលើការសន្យារបស់សហរដ្ឋអាមេរិកលើការបញ្ជូនរថក្រោះចម្បាំងទៅឱ្យប្រទេសអ៊ុយក្រែន ដោយអះអាងថា ទីក្រុងវ៉ាស៊ីនតោន "កំពុងឆ្លងកាត់លើសបន្ទាត់ក្រហម" ក្នុងសង្គ្រាមយុទ្ធសាស្រ្តរបស់មហាអំណាចរុស្សី និងសហរដ្ឋអាមេរិក។ 

ប្អូនស្រីលោក Kim Jong Un និងជាមេដឹកនាំដ៏មានឥទ្ធិពល លោកស្រី Kim Yo Jong បានធ្វើការកត់សម្គាល់នៅក្នុងសេចក្តីថ្លែងការណ៍មួយដែលចុះផ្សយដោយភ្នាក់ងារសារព័ត៌មានរដ្ឋកូរ៉េខាងជើង KCNA ថានិយាយថា កូរ៉េខាងជើងនឹង "ឈរនៅក្នុងលេណដ្ឋានដូចគ្នា" ដូចជាដែលរុស្ស៊ីកំពុងតែប្រឆាំងទល់នឹងសហរដ្ឋអាមេរិក។

សហរដ្ឋអាមេរិកក្នុងសប្តាហ៍៍នេះបានធ្វើការប្រកាសពីការបញ្ជូនរថក្រោះចម្បាំងសេរ៊ីទំនើបចុងក្រោយរបស់ខ្លួនចំនួន ៣១គ្រឿងទៅឱ្យអ៊ុយក្រែន ខណៈអាល្លឺម៉ង់ក៏បានប្រកាសពីការបញ្ជូនរថក្រោះប្រភេទ Leopard 2 ឱ្យទៅអ៊ុយក្រែនដូចគ្នា។ នេះគឺជាកាយវិការមួយក្នុងការបង្ហាញការគាំទ្ររបស់បណ្តាប្រទេសលោកខាងលិចសម្រាប់ការប្រយុទ្ធរបស់អ៊ុយក្រែន ប្រឆាំងនឹងការឈ្លានពានរបស់រុស្ស៊ីដោយការសន្យាផ្តល់អាវុធទំនើបៗដែលមានគោលបំណងវាយលុកតបវិញជាចម្បង។

ប្រទេសកូរ៉េខាងជើង ដែលមានកម្លាំងយោធាប្រដាប់ដោយអាវុធនុយក្លេអ៊ែរ បានបាញ់បង្ហោះកាំជ្រួចមីស៊ីលក្នុងចំនួនមិនធ្លាប់មានពីមុនមកកាលពីឆ្នាំ២០២២ ដោយរួមទាំងមីស៊ីលផ្លោងអន្តរទ្វីប (ICBMs) ដែលមានសមត្ថភាពវាយប្រហារទៅដល់ដែនដីគោករបស់សហរដ្ឋអាមេរិកទៀតផង។ មន្ត្រីអាមេរិក និងកូរ៉េខាងត្បូងក៏បានរួមគ្នាព្រមានថា កូរ៉េខាងជើងអាចនឹងរៀបចំសម្រាប់ការសាកល្បងអាវុធនុយក្លេអ៊ែរលើកដំបូងរបស់ខ្លួន ចាប់តាំងពីចាប់ផ្តើមគម្រោងអាវុធនុយក្លេអ៊ែរកាលពីឆ្នាំ ២០១៧កន្លងទៅ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក