ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

លោកស្រី ឱ វណ្ណឌីន៖ ការចូលរួមរបស់សហគមន៍ក្នុងការថែទាំសុខភាពផ្ទាល់ខ្លួនបានត្រឹមត្រូវ ធ្វើឱ្យសហគមន៍មានសុខភាពល្អ រួមចំណែកនៃកំណើនសេដ្ឋកិច្ចគ្រួសារ និងសេដ្ឋកិច្ចជាតិ

តាកែវ៖ រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានក្រុមការងារអភិវឌ្ឍ និងគ្រប់គ្រងក្របខ័ណ្ឌអនុវត្តន៍ការជំរុញបង្កើនការងារថែទាំសុខភាពបឋម «ក.ជ.ស.ប» លោកស្រី ឱ វណ្ណឌីន បានមានប្រសាសន៍ថា ការចូលរួមរបស់សហគមន៍ក្នុងការថែទាំសុខភាពផ្ទាល់ខ្លួនបានត្រឹមត្រូវ ធ្វើឱ្យសហគមន៍នោះមានសុខភាពល្អ និងអាយុវែង ព្រមទាំងរួមចំណែកឱ្យមានកំណើនសេដ្ឋកិច្ចគ្រួសារ និងសេដ្ឋកិច្ចជាតិ។

លោកស្រីថ្លែងបែបនេះក្នុងឱកាសចុះពិនិត្យ និងជួបពិភាក្សាការងារជាមួយអភិបាលនៃគណៈអភិបាលខេត្តតាកែវ លោក អ៊ូច ភា ស្តីពីការបង្កើនការថែទាំសុខភាពនៅបឋមសហគមន៍ និង លោកស្រី លី អាយលែន តំណាងអង្គការសុខភាពពិភពលោកប្រចាំនៅកម្ពុជា ព្រមទាំងមន្ត្រីពាក់ព័ន្ធជាច្រើនរូបទៀត នៅសាលប្រជុំសាលាខេត្តតាកែវ នៅថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៣។

លោកស្រី ឱ វណ្ណឌីន បានឱ្យដឹងថា ក្រសួងសុខាភិបាលបានយកចិត្តទុកដាក់ និងជំរុញបង្កើនការងារថែទាំសុខភាពបឋមនៅសហគមន៍ ដែលជាមុំមូលដ្ឋានគ្រឹះដើម្បីឆ្ពោះទៅសម្រេចបាននូវការគ្របដណ្តប់សុខភាពជាសាកល (UHC) ជាមួយនឹងការពង្រឹងការងារផ្តល់សេវានៅតាមមណ្ឌលសុខភាព ដោយផ្តោតលើការផ្តល់សេវាតាមបែបអភិក្រមប្រជាជនជាមជ្ឈមណ្ឌលកណ្តាល ដើម្បីធ្វើឱ្យបានល្អប្រសើរឡើងនូវសុខភាពប្រជាជនទូទៅ។

លោកស្រីគូសបញ្ជាក់ថា ការរៀបចំបង្កើតឱ្យមានសហគមន៍គំរូ ដែលមានប្រជាជនសុខភាពល្អ និងអាយុវែង នឹងជួយជំរុញឱ្យមានកំណើនសេដ្ឋកិច្ចគ្រួសារ និងសេដ្ឋកិច្ចជាតិ ព្រមទាំងឆ្ពោះទៅរកការធ្វើទំនើបកម្មឌីជីថលក្នុងផ្នែកនេះផងដែរ។

រដ្ឋលេខាធិការរូបនេះបានបញ្ជាក់ទៀតថា ការពង្រឹងសម្ថភាពការងាររបស់ គណ:កម្មការគ្រប់គ្រងមណ្ឌលសុខភាព (HCMC) ក្រុមទ្រទ្រង់សុខភាព (VHSG) និងក្រុមប្រឹក្សាពិគ្រោះយោបល់ស្រ្តីនិងកុមារ (គ.ក.ន.ក) ឱ្យមានគុណភាព និងនៅតាមតំបន់ឱ្យមានការចូលរួមពីសហគមន៍ដើម្បីកាត់បន្ថយហានិភ័យលើសុខភាព និងហិរញ្ញវត្ថុដែលត្រូវចំណាយក្នុងការព្យាបាលជំងឺ គឺជាកត្តាចាំបាច់មួយដែលអាជ្ញាធរថ្នាក់ក្រោមជាតិត្រូវជំរុញការអនុវត្តឱ្យមានប្រសិទ្ធិភាពដោយមានផែនការត្រឹមត្រូវ និងមានការគាំទ្រលើកទឹកចិត្ត។

ជាមួយគ្នានេះដែរ លោកស្រី លី អាយឡែន បានលើកឡើង ៣ចំនុច ដែលអង្គការសុខភាពពិភពលោកប្រចាំកម្ពុជានឹងជួយគាំទ្រដល់រដ្ឋាភិបាលកម្ពុជាគឺ ទី១ ការគ្រប់គ្រងជំងឺកូវីដ-១៩ និងត្រៀមខ្លួនឆ្លើយតបនឹងវិបត្តិសុខភាពនានាដែលអាចកើតមានឡើងនាពេលអនាគត ទី២ បន្ថែមការវិនិយោគលើសុខភាពសាធារណៈ និង ទី៣ វិនិយោគលើការងារថែទំាសុខភាពបឋម (PHC) ឆ្លើយតបបានតាមតម្រូវការពិតប្រាកដរបស់សហគមន៍។

លោកស្រី លើកទឹកចិត្តអាជ្ញាធរខេត្ត និងអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ ពង្រឹងការទទួលខុសត្រូវក្នុងភាពជាម្ចាស់ ធានាឱ្យបាននូវការអនុវត្តការជំរុញបង្កើនការងារថែទំាសុខភាពបឋមនាពេលអនាគតប្រកប ដោយប្រសិទ្ធភាពខ្ពស់ និងនិរន្តភាព ហើយការចូលរួមរបស់អាជ្ញាធរមូលដ្ឋាន ជាការកំណត់គោលដៅដែលមានសុពលភាព និងជាក់ស្តែងអាចអនុវត្តបាននាពេលអនាគត។

ទន្ទឹមនឹងនេះអភិបាលខេត្តតាកែវលោក អ៊ូច ភា បានប្តេជ្ញាជាមួយក្រសួងសុខាភិបាល ចូលរួមអនុវត្តការជំរុញបង្កើនការងារថែទំាសុខភាពបឋម (PHC) នៅខេត្តតាកែវ ដើម្បីចូលរួមអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមឱ្យកាន់តែរីកចម្រើន៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក