BREAKING NEWS: កម្ពុជាប្រកាសករណីរកឃើញវិជ្ជមានថ្មីវីរ៉ុសកូវីដ-១៩ នៅថ្ងៃសុក្រ ទី១៦ ខែកក្កដា ឆ្នាំ២០២១
ភ្នំពេញ: កម្ពុជារកឃើញករណីឆ្លងមេរោគកូវីដ-១៩ ចំនួន ៨៨៩ករណីថ្មី ក្នុងនោះករណីនាំចូលថ្មី ២០៧ករណី ខណៈអ្នកជំងឺ ៨៤៩នាក់ បានជាសះស្បើយ និងស្លាប់ថ្មីចំនួន២៧នាក់។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល នៅថ្ងៃសុក្រ ទី១៦ ខែកក្កដា ឆ្នាំ២០២១។
គិតត្រឹមថ្ងៃសុក្រនេះ កម្ពុជាបានរកឃើញករណីឆ្លងសរុបចំនួន ៦៥,៥០០នាក់, ស្លាប់ដោយសារកូវីដ-១៩ សរុបចំនួន ១,០៥២នាក់, ព្យាបាលជាសះស្បើយបានសរុបចំនួន ៥៧,០២៧នាក់ និងសរុបករណីនាំចូលពីក្រៅប្រទេស ៥,៧២១ករណី៕