ភ្នំពេញ៖ នៅព្រឹកថ្ងៃសៅរ៍ ទី២៨ ខែមករា ឆ្នាំ២០២៣ សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងសម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានកិត្តិយសគណបក្សប្រជាជនកម្ពុជា បានអញ្ជើញដឹកនាំកិច្ចប្រជុំមហាសន្និបាតវិសាមញ្ញតំណាងទូទាំងប្រទេសរបស់គណបក្សប្រជាជនកម្ពុជា។
ថ្លែងក្នុងពិធីប្រគល់សញ្ញាបត្រ និស្សិតសាកលវិទ្យាល័យវេស្ទើន កាលពីថ្ងៃទី២៦ ខែមករា ប្រធានគណបក្ស សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា មហាសន្និបាតវិសាមញនេះ ធ្វើឡើងក្នុងគោលបំណងជជែករៀបចំក្របខ័ណ្ឌគោលនយោបាយ ២០២៣-២០២៨ ដើម្បីផ្ដល់មតិទៅលើទិសដៅ ដែលត្រូវប្រកាន់យកក្នុងរយៈពេល៥ឆ្នាំទៅមុខ។ សម្ដេចតេជោ ហ៊ុន សែន បន្ថែមថា បញ្ហាមនុស្ស គឺជាបញ្ហាសំខាន់ជាងគេ។
កិច្ចប្រជុំនឹងប្រព្រឹត្តទៅរយៈពេល ២ថ្ងៃ (២៨-២៩ ខែមករា ឆ្នាំ២០២៣) ដែលមានសមាជិកចូលរួមសរុបចំនួន ៣៥៥៨ រូប៕
PHOTO: KOK KY