វិទ្យាស្ថានស្រាវជ្រាវសេដ្ឋកិច្ចអាស៊ាន និងអាស៊ីបូព៌ា (ERIA) ប្ដេជ្ញាបន្តជំរុញ ពង្រឹង និងពង្រីក កិច្ចសហប្រតិបត្តិការរវាង ERIA និងរាជរដ្ឋាភិបាលកម្ពុជា ឱ្យកាន់តែរឹងមាំបន្ថែមទៀត | ឯកអគ្គរដ្ឋទូតអាល្លឺម៉ង់៖ រដ្ឋាភិបាលអាល្លឺម៉ង់នឹងបន្តការគាំទ្រដល់ការរីកចម្រើន និងការអភិវឌ្ឍរបស់កម្ពុជា ស្របតាមយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា | ក្រុមហ៊ុន Lee Li Holdings Group បង្ហាញចំណាប់អារម្មណ៍វិនិយោគលើវិស័យសក្តានុពលមួយចំនួននៅព្រះរាជាណាចក្រកម្ពុជា | ឯកអគ្គរាជទូតម៉ាឡេស៊ី ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា​ ប្ដេជ្ញាបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាឱ្យកាន់តែល្អប្រសើរបន្ថែមទៀត |

គ.ជ.ប កំពុងសហការចាត់វិធានការផ្លូវច្បាប់លើម្ចាស់គណនីអាខោនហ្វេសបុកមួយដែលដាក់ឈ្មោះថា «លោកចោរស្របច្បាប់»

ភ្នំពេញ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតហៅកាត់ថា គ.ជ.ប បានចេញមុខច្រានចោលលើគណនីអនាមិកមួយដែលមានឈ្មោះថា «លោកចោរស្របច្បាប់» ដេលបានលួចដាក់រូបថតប្រធានគ.ជ.ប លោក ប្រាជ្ញ ច័ន្ទ។ គ.ជ.ប បានអះអាងថាពេលនេះកំពុងសហការជាមួយស្ថាប័នពាក់ព័ន្ធ ដើម្បីមានវិធានការស្វែងរកម្ចាស់គណនីនេះឱ្យមកទទួលខុសត្រូវផ្លូវច្បាប់ផងដែរ។

ក្នុងសេចក្ដីប្រកាសព័ត៌មានចុះថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៣ អ្នកនាំពាក្យគ.ជ.ប លោក ឌឹម សុវណ្ណារុំ បានបញ្ជាក់ថា ការដាក់ឈ្មោះបែបនេះ និងលួចយករូបថតរបស់ប្រធាន គ.ជ.ប ទៅដាក់គឺជាទង្វើអសីលធម៌ និងមិនអាចទទួលយកបាន ក្នុងចេតនាទុច្ចរិត មាក់ងាយស្ថាប័នជាតិ និងចេតនាបំផ្លាញលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា គ.ជ.ប។

លោកបញ្ជាក់ថា៖ «គ.ជ.ប បាននិងកំពុងសហការជាមួយស្ថាប័នពាក់ព័ន្ធ ដើម្បីមានវិធានការស្វែងរកជនអគតិបំពុលសង្គម ដែលធ្វើឱ្យប៉ះពាល់ដល់កេរ្តិ៍ឈ្មោះ និងសេចក្ដីថ្លៃថ្នូរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតដែលជាស្ថាប័នកំពូលដូចមានចែងក្នុងរដ្ឋធម្មនុញ្ញ»។

លោក ឌឹម សុវណ្ណារុំ ក៏អំពាវនាវដល់សាធារណជន សូមធ្វើការផ្សព្វផ្សាយព័ត៌មានប្រកបដោយវិជ្ជាជីវៈ និងការទទួលខុសត្រូវ ចៀសវាងការបំភ្លៃ បំផ្លើស បរិហាកេរ្តិ៍ ប្រាសចាកពីការពិត បើមិនដូច្នោះទេ គ.ជ.ប គ្មានជម្រើសអ្វី ក្រៅតែពីចាត់វិធានការតាមផ្លូវច្បាប់ប៉ុណ្ណោះ៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក