ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

រដ្ឋលេខាធិការក្រសួងទេសចរណ៍ ស្វាគមន៍ការមកដល់ជាថ្មីនៃភ្ញៀវទេសចរណ៍ចិន នៅព្រលានយន្តហោះខេត្តព្រះសីហនុ

ភ្នំពេញ៖ រដ្ឋលេខាធិការក្រសួងទេសចរណ៍ បានដឹកនាំប្រតិភូទទួលស្វាគមន៍ជើងយន្តហោះជាប្រចាំលើកដំបូង (Regular Flight) នៃការចាប់ផ្តើមហោះហើរជាថ្មីរបស់ក្រុមហ៊ុនអាកាសចរណ៍ Ruili Airlines មកកាន់ខេត្តព្រះសីហនុ នៅថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៣ ។

រដ្ឋលេខាធិការក្រសួងទេសចរណ៍ លោក ហោ សារ៉ុន បានឱ្យដឹងថាជើងយន្តហោះដែលបានមកដល់ក្នុងទឹកដីខេត្តព្រះសីហនុនាថ្ងៃនេះ មានអ្នកដំណើរសរុបចំនួន ១០៤នាក់ ដោយមានការទទួលស្វាគមន៍ដោយរដ្ឋលេខាធិការប្រចាំការនៃរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល លោក ជា អូន អភិបាលរងខេត្តព្រះសីហនុ លោក ម៉ាង ស៊ីណេត ព្រមទាំងប្រធានសមាគមកាតា លោកស្រី ឆាយ ស៊ីវលីន ផងដែរ។

លោកបានឱ្យដឹងទៀតថា ការចុះទៅទទួលស្វាគមន៍ដោយផ្ទាល់នេះជាការបង្ហាញឱ្យឃើញពីការយកចិត្តទុកដាក់របស់រដ្ឋាភិបាលចំពោះភ្ញៀវទេសចរចិន ខណៈប្រទេសចិនទើបតែបើកដំណើរការប្រទេសឱ្យធ្វើការហោះហើរឡើងវិញបន្ទាប់ពីការយាយីពីជំងឺកូវីដ-១៩។

លោកថា៖ «នេះបង្ហាញពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលកម្ពុជាចំពោះភ្ញៀវទេសចរណ៍ចិនដែលបន្ទាប់ពីចិនបានដកនៅរបាំងការធ្វើដំណើរចេញ អ៊ីចឹងគាត់អាចធ្វើដំណើរមកកម្ពុជាយើងនេះ»។

លោកបន្តឱ្យដឹងថា លោកសាទរចំពោះប្រទេសចិនដែលបានបើកដំណើរការឱ្យប្រជាជនចិនទាំងអស់អាចធ្វើការហោះហើរ ខណៈជំហានដំបូងគឺប្រទេសចិនអនុញ្ញាតឱ្យធ្វើការហោះហើរទៅកាន់ប្រទេសចំនួន២០ប៉ុណ្ណោះ ក្នុងនោះក៏មានកម្ពុជាផងដែរ។

ជាមួយគ្នានេះដែរ ក្រសួងទេសចរណ៍បានឱ្យដឹងថា ការចាប់ផ្តើមហោះហើរជាប្រចាំឡើងវិញនេះគឺជាស្ពានតភ្ជាប់លំហូរភ្ញៀវទេសចរពីប្រទេសចិនមកកាន់កម្ពុជា ជាពិសេសលើទឹកដីក្រុងព្រះសីហនុ ដែលជាតារារះនៃទិសនិរតីរបស់កម្ពុជា បន្ទាប់ពីប្រទេសចិនបានបើកប្រទេសឡើងវិញ។

គួរឱ្យដឹងដែរថា ក្នុងពិធីបើកការដ្ឋានសាងសង់ស្ពានកាត់ទន្លេមេគង្គក្នុងខេត្តក្រចេះ ព្រឹកថ្ងៃទី២ ខែមករា ឆ្នាំ២០២៣ សម្ដេចតេជោ ហ៊ុន សែន បានប្រកាសស្វាគមន៍អ្នកទេសចរណ៍ជនជាតិចិនមកកម្ពុជាឡើងវិញបន្ទាប់ពីប្រទេសនេះបើកព្រំដែនវិញ ដោយសម្ដេចសង្ឃឹមថានឹងជួយឱ្យកំណើនសេដ្ឋកិច្ចកម្ពុជាងើបឡើងកាន់តែខ្លាំង ខណៈក្នុងឆ្នាំ២០១៩ មុនមានការផ្ទុះឡើងនៃជំងឺកូវីដ-១៩ កម្ពុជាបានទទួលអ្នកទេសចរណ៍សរុបជាង ៦លាននាក់ ភាគច្រើនគឺអ្នកទេសចរជនជាតិចិន៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក