ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

«គុនគ្រូ» ត្រូវបញ្ចូលវិញ្ញាសាសម្តែងក្នុងស៊ីហ្គេម២០២៣

ភ្នំពេញ៖ អគ្គលេខាធិការគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ (CAMSOC) បានប្តេជ្ញាចិត្តខ្ពស់ក្នុងការផ្សព្វផ្សាយ «គុនខ្មែរ» ជាកីឡាអត្តសញ្ញាណជាតិទៅកាន់ពិភពលោកឲ្យកាន់តែផុសផុលបន្ថែមទៀត។

ក្នុងកិច្ចប្រជុំពីការដាក់កីឡាគុនខ្មែរ ក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២ នាព្រឹកថ្ងៃទី២៦ ខែមករានេះ អគ្គលេខាធិការ CAMSOC លោក វ៉ាត់ ចំរើន ក៏បានបន្ថែមវិញ្ញាសាសម្តែងមួយទៀតនោះគឺវិញ្ញាសា គុនគ្រូ ដែលមានការចូលរួមគាំទ្រពីបណ្តាប្រទេសទាំង៧ ដែលចូលរួមប្រកួត។

អគ្គលេខាធិការបានឱ្យដឹងថា ដើម្បីលើកទឹកចិត្តកីឡាគុនខ្មែរដែលជាវប្បធម៌ អរិយធម៌របស់ខ្មែរដ៏ផូរផង់ និងកីឡាអត្តសញ្ញាណបុព្វបុរសជាតិ កម្ពុជាបានបញ្ចូលវិញ្ញាសាសម្តែង ដែលហៅថា «គុនគ្រូ» ដែលជាសិល្បៈមួយរក្សាប្រពៃណីទំនៀមទំលាប់ និងថែរក្សានូវអត្តសញ្ញាណជាតិខ្មែរ។ ក្បាច់គុនខ្មែរមានសិល្បៈ យុទ្ធគុន យុទ្ធសាស្រ្ត និងយុទ្ធវិធី ដែលទាំងនេះគឺជាសិល្បៈកីឡាមួយ។

លោកបានឱ្យដឹងថា ការដាក់បញ្ចូលវិញ្ញាសាគុនគ្រូនេះ ប្រទេសទាំងអស់បានឯកភាពគ្នា គាំទ្រយកទៅហ្វឹកហាត់តាមការណែនាំរបស់កម្ពុជា ដើម្បីមកប្រកួតនៅស៊ីហ្គេម។

ជាមួយគ្នានេះដែរ លោកបានកំណត់របៀបតុបតែងខ្លួនសម្រាប់កីឡាប្រដាល់គុនខ្មែរ ដើម្បីបញ្ជាក់ពីអត្តសញ្ញាណខ្មែរ គឺប្រើក្រមា និងទង់ជាតិជាឆ្នួតក្បាល និង តម្រូវឱ្យប្រទេសដែលចូលរួមប្រកួតគុនខ្មែរ ប្រើក្រមាដូចគ្នា តែដាក់ទង់ជាតិរបស់ប្រទេសខ្លួនបាន ក្នុងព្រឹត្តិការណ៍ស៊ីហ្គេមឆ្នាំ២០២៣ នេះ។

គួរឱ្យដឹងដែរថា មកដល់ពេលនេះមានប្រទេសក្នុងតំបន់អាស៊ានចំនួន ៧ប្រទេសរួមទាំងកម្ពុជា ចូលរួមប្រកួតវិញ្ញាសាគុនខ្មែរ នៅក្នុងព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២ នៅកម្ពុជា៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក