ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

ត្រៀមខោអាវរងាបងប្អូន! ខណៈអាកាសធាតុតំបន់មួយចំនួនចុះត្រជាក់ដល់ ១៤អង្សា

ភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុនិយម នៅព្រឹកថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៣ បានបញ្ជាក់ថា ស្ថានភាពអាកាសធាតុនៅតំបន់ខ្ពង់រាប និងតំបន់ពាយព្យ នឹងចុះត្រជាក់ខ្លាំងរហូតដល់ ១៤អង្សា ដោយសារទ្រនុងសម្ពាធខ្ពស់ពីចិន និងខ្យល់មូសុងឦសាន្ត បន្តបង្កើនឥទ្ធិពលក្នុងកម្រិតពីបង្គួរ ទៅខ្លាំងមកលើកម្ពុជា ចាប់ពីថ្ងៃទី២៧ រហូតដល់ថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៣។

ក្រសួងធនធានទឹក និងឧតុនិយម បានឱ្យដឹងថាស្ថានភាពបែបនេះនឹង ដែលស្ថានភាពបែបនេះ នឹងធ្វើឱ្យអាកាសធាតុបន្តចុះត្រជាក់បន្ថែមទៀត ជាពិសេសនៅថ្ងៃទី២៩ និងថ្ងៃទី៣០ ខែមករា ធ្វើឱ្យបណ្តាខេត្តនៅតំបន់ខ្ពង់រាប និងតំបន់ភាគពាយព្យ ធាតុអាកាសនឹងចុះត្រជាក់ខ្លាំងជាងសព្វមួយដង ដោយសីតុណ្ហភាពអប្បបរមានៅបណ្តាខេត្តទាំងនោះ អាចធ្លាក់ចុះដល់ ១៤ ទៅ ១៦អង្សា។

ដោយឡែកបណ្តាខេត្តដទៃទៀត សីតុណ្ហភាពអប្បបរមាមានពី ១៧អង្សា ទៅ ២១អង្សា ចំណែកនៅរាជធានីភ្នំពេញវិញ សីតុណ្ហភាពអប្បបរមាអាចធ្លាក់ចុះដល់ ២០អង្សា ហើយបន្ទាប់ពីនោះដល់ថ្ងៃទី០៥ ខែកុម្ភៈ សីតណ្ហភាពនឹងវិលមកជាធម្មតាវិញ។

ជាមួយគ្នានេះដែរ ក្រសួងធនធានទឹកក៏បានអំពាវនាវឱ្យប្រជាពលរដ្ឋទាំងអស់បង្កើនការប្រុងប្រយ័ត្នចំពោះស្ថានភាពអាកាសធាតុដែលនឹងចុះត្រជាក់នេះ៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក