ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

ការប្រកួតកីឡាគុនខ្មែរក្នុងស៊ីហ្គេមឆ្នាំ២០២៣ ទទួលបានការគាំទ្រចំនួន ៨ប្រទេស

ភ្នំពេញ៖ អគ្គលេខាធិការ គណៈកម្មាធិការជាតិ CAMSOC បានបញ្ជាក់ថា ក្នុងកិច្ចប្រជុំនៃការដាក់ប្រភេទកីឡាគុនខ្មែរ សម្រាប់ស៊ីហ្គេម ២០២៣ គឺទទួលបានការគាំទ្រពី ៨ប្រទេស ដូចជាឡាវ វៀតណាម មីយ៉ាន់ម៉ា ម៉ាឡេស៊ី ឥណ្ឌូណេស៊ី ហ្វីលីពីន ថៃ រួមទាំងម្ចាស់ផ្ទះ កម្ពុជា។

លោកលើកឡើងនេះ ក្នុងកិច្ចប្រជុំពិសេសថ្នាក់ដឹកនាំកីឡាគុនខ្មែរអន្តរជាតិ នៅថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៣ ជាមួយនឹងប្រតិភូកីឡាមកពីសរុប ៨ប្រទេស រួមទាំងម្ចាស់ផ្ទះ និងម្ចាស់ក្បាច់គុនប្រពៃណី គុនខ្មែរ ក្នុងការត្រៀមរៀបចំការប្រកួតស៊ីហ្គេម នាខែឧសភា ឆ្នាំ២០២៣។

អគ្គលេខាធិការ គណៈកម្មាធិការជាតិ CAMSOC លោកវ៉ាត់ ចំរើន បានឱ្យដឹងថានេះជាលើកដំបូងនៃប្រភេទកីឡាគុនខ្មែរ ដែលទទួលបានការគាំទ្រ និងដាក់បញ្ជូលក្នុងស៊ីហ្គេម ឆ្នាំ២០២៣ ពី៨ប្រទេស ក្នុងចំណោម១១ប្រទេសនៃអាស៊ីអាគ្នេយ៍ ដែលស្របនឹងគោលការណ៍ និងការរៀបចំស៊ីហ្គេម ហើយក៏ជាសិទ្ធិរបស់ម្ចាស់ផ្ទះ ក្នុងការដាក់បញ្ជូលប្រភេទកីឡាប្រពៃណី គុនខ្មែរ ដោយមិនមានប្រភទកីឡា Muay នោះទេ។

លោកបន្ថែមថា ជាមួយគ្នានេះសមាជិកាទាំង ៨ប្រទេសក៏បានឯកភាពគ្នាទាំងស្រុងទៅលើបទបញ្ជាប្រកួត និងវិញ្ញាសាតាមប្រភេទទម្ងន់ ក្នុងពេលស៊ីហ្គេម នាខែឧសភា ឆ្នាំ២០២៣ ដើម្បីយកទៅប្រើប្រាស់ និងការគោរពជារួមនៅគ្រប់ប្រទេស ព្រមទាំងសម្រាប់ការប្រកួតលក្ខណៈអន្តរជាតិក្រោយៗទៀត។

ជាមួយគ្នានេះដែរ លោក វ៉ាត់ ចំរើន ប្តេជ្ញាចិត្តនឹងផ្សព្វផ្សាយស្វែងរកសមាជិកភាពឱ្យបានច្រើនបន្ថែមទៀត ដោយបច្ចុប្បន្នកីឡាគុនខ្មែរ មានសមាជិកគ្រប់ទ្វីបទាំងអស់សរុប ២៩ប្រទេស ហើយកម្ពុជានឹងខិតខំប្រឹងប្រែងពង្រីកឥទ្ធិពល សក្តានុពល វប្បធម៌ជាតិទៅគ្រប់ប្រទេសទាំងអស់ ខណៈក្បាច់គុនបុរាណខ្មែរនេះ មានមូលដ្ឋានគ្រឹះក្នុងការរៀបចំឱ្យបានត្រឹមត្រូវក្បួនខ្នាតទ្រឹស្តីកីឡា និងច្បាប់ទម្លាប់ត្រឹមត្រូវ និងជាប្រភេទកីឡាមានប្រជាប្រិយភាព តាមរយៈការគាំទ្រពីមជ្ឈដ្ឋានអន្តរជាតិ ក្នុងកិច្ចប្រជុំនាយកបេសកម្មអូឡាំពិកប្រទេសនីមួយៗ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក