ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

រដ្ឋមន្ត្រីរៀបចំដែនដី ណែនាំដល់អាជ្ញាធរខេត្តបន្ទាយមានជ័យ ត្រូវទប់ស្កាត់កុំឱ្យមានបទល្មើសករណីរានដីព្រៃ

បន្ទាយមានជ័យ៖ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ លោក ជា សុផារ៉ា ណែនាំដល់អាជ្ញាធរខេត្តបន្ទាយមានជ័យ កងកម្លាំងប្រដាប់អាវុធ អាជ្ញាធរពាក់ព័ន្ធ ត្រូវទប់ស្កាត់កុំឱ្យមានបទល្មើសករណីរានដីព្រៃដីរបស់រដ្ឋ ដើម្បីធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួនឡើយ បើមានត្រូវតែទប់ស្កាត់ឱ្យបានទាន់ពេលវេលា។

លោកថ្លែងបែបនេះក្នុងពេលដែល លោកបានដឹកនាំក្រុមការងារ អន្តរក្រសួង ប្រជុំជាមួយថ្នាក់ដឹកនាំខេត្តបន្ទាយមានជ័យ ពិនិត្យករណីទីតាំងដីដែលរដ្ឋបាលខេត្តបានស្នើសុំកែសម្រួលព្រំដីរដ្ឋក្នុងដែនព្រៃលិចទឹក នៅតំបន់៣ និងតំបន់២ ស្ថិតនៅក្នុងភូមិសាស្រ្តខេត្តបន្ទាយមានជ័យ។ កិច្ចប្រជុំនេះធ្វើឡើងនៅរសៀលថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៣ នៅសាលប្រជុំធំសាលាខេត្តបន្ទាយមានជ័យ។

លោក ជា សុផារ៉ា ក៏បានណែនាំបន្ថែមដល់អាជ្ញាធរខេត្ត មុនធ្វើការវាស់វែង កាត់ឆ្កៀល់ដីជូនប្រជាពលរដ្ឋ ត្រូវមានការរៀចំក្រុមការងារត្រួតពិនិត្យឱ្យបានល្អ ស្រង់ទន្និន័យប្រជាពលរដ្ឋដែលអាស្រ័យផលជាក់ស្តែងយូឆ្នាំ។

សូមបញ្ជាក់ថា ផ្ទៃដីព្រៃលិចទឹកតំបន់៣ មានទំហំ ១២ ២៧៩,១៨ ហិកតា និងមាន ៤៨ចំណុចនិយាមកា (ឧបសម្ព័ន្ធ១ នៃអនុក្រឹត្យលេខ ១៩៧អនក្រ.បក ចុះថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១១) ក្នុងនោះស្រុកព្រះនេត្រព្រះ មានផ្ទៃដីចំនួន ៩ ៨៦៧ហិកតា គ្របដណ្តប់លើ ឃុំប្រាសាទ ចំនួន ២ភូមិ មានផ្ទៃដីចំនួន ៤ ៩៩៤ហិកតា និងឃុំភ្នំលៀប ចំនួន ៤ភូមិ មានផ្ទៃដីចំនួន ៤ ៨៧២ហិកតា និងស្រុកមង្គលបូរី មានផ្ទៃដី ចំនួន ២ ៤១២ហិកតា គ្របដណ្តប់លើឃុំសំបួរ ចំនួន ៥ភូមិ។

ជាមួយគ្នានោះ រដ្ឋបាលខេត្តបន្ទាយមានជ័យ បានស្នើសុំកាត់ឆ្កៀលដីភូមិឋាន ចំនួន ១០ភូមិ(ដូនឡឹក ចែកអង្ករ ស្រែព្រៃ ថ្មដប់ ក្បាលក្របី ស្រះឈូក សំបួរ ស្ទឹងកំបុត កាបៅ កំពង់ក្រសាំង) មានទំហំផ្ទៃដីសរុបទំហំ ៣១៦.០២ ហិកតា ចេញពីតំបន់២ បញ្ចូលមកតំបន់១ និងចេញវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុជូនប្រជាពលរដ្ឋសរុប ១៦៤៨ គ្រួសារ ដែលបានតាំងទីលំនៅគ្រប់គ្រង កាន់កាប់ ប្រើប្រាស់ និងអាស្រ័យផលជាក់ស្តែងយូរហើយ ស្ថិតក្នុងភូមិសាស្ត្រ ស្រុកព្រះនេត្រព្រះ និងស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ។

មន្ទីររៀបចំដែនដី នគរូបនិយកម្ម និងសំណង់សុរិយាខេត្ត នឹងខិតខំរៀបចំបំពេញនីតិវិធីចេញវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ជូនប្រជាពលរដ្ឋឲ្យ បានទាន់ពេលវេលាមុនដំណាច់ខែឧសភា ឆ្នាំ២០២៣។

គួររំលឹកផងដែរថាក្រោយពីដកហូតដីនៅតំបន់៣ បឹងទន្លេសាប អាជ្ញាធរខេត្តបន្ទាយមានជ័យ បានបើកយិទ្ធនាការដាំកូនឈើឡើវិញព្រំប្រទល់ដីតំបន់៣ជាដីរបស់រដ្ឋ ដោយមិនអនុញ្ញាតឱ្យពលរដ្ឋអាស្រ័យផលលើដីដែលបានដកហូតនោះទេ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក