ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

នាយករដ្ឋមន្ត្រីថា ជ័យជម្នះ ៧ មករា បានធ្វើឲ្យរស់ឡើងវិញនៅគ្រប់សាសនាទាំងអស់

ភ្នំពេញ៖ នាយរដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងថាអស់រយៈពេល ១០០ឆ្នាំហើយដែលសាសនាគ្រូបាននៅជាមួយនឹងពលរដ្ឋកម្ពុជា។ សាសនានេះក៏បានឆ្លងកាត់នូវការលំបាកជាមួយនឹងពលរដ្ឋផងដែរ ឆ្លងកាត់សង្គ្រាមអំពើប្រល័យពូជសាសន៍ដូចគ្នា។

ថ្លែងក្នុងពិធីប្រារព្ធខួប ១០០ឆ្នាំនៃវត្តមានសាសនាគ្រិស្ដនៅកម្ពុជានៅកោះពេជ្រព្រឹកថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៣ សម្ដេចតេជោ ហ៊ុន សែន ថាថ្ងៃជ័យជំនះ ៧ មករាគឺបាននាំមកឲ្យប្រជាជនកម្ពុជាវិញនូវសិទ្ធរស់រានមានជីវិតនិងការអភិវឌ្ឍដូចបច្ចុប្បន្នហើយគ្រិស្តសាសនាក៏ដូចគ្នាដែរ។

សម្ដេចថា៖ «ពេលយើងមានទុក្ខគឺយើងមានទុក្ខទាំងអស់គ្នា តាមរយៈនេះអ្នកទាំងអស់គ្នាអាចនឹងបានហើយថា ៧ មករា មិនគ្រាន់តែធ្វើឲ្យរស់ឡើងវិញនូវជីវិតមនុស្សប៉ុណ្ណោះទេ ក៏ប៉ុន្តែបានធ្វើឲ្យរស់ឡើងវិញនៅគ្រប់សាសនាទាំងអស់រូបទាំងគ្រិស្ដសាសនាផងដែរ»។

ជាមួយគ្នានេះសម្ដេចតេជោក៏បានអំពាវនាគ្រិស្តសាសនាចូលរួមក្នុងការថែរក្សាសន្តិភាពដែលមានក្នុងពេលបច្ចុប្បន្នឲ្យបានស្ថិតិគង់វង្សផងដែរ។

សម្ដេចថា៖ «តើបានឃើញសោកនាដកម្មដែលកើតឡើងចំពោះប្រទេសដែលមានសង្គ្រាម? ហើយឲ្យក្នុងនោះគ្រិស្តសាសនាក៏បានរួមទុក្ខវេទនាផងដែរ។ សម្រាប់កម្ពុជា យើងកំពុងតែទទួលផលពីសន្តិភាពនេះ ដូច្នេះត្រូវប្រើប្រាស់អស់នូវសក្កានុពលសន្តិភាពដើម្បីធានាដល់ការអភិវឌ្ឍន៍របស់ពួកយើង»។

គ្រិស្ដសាសនិកដែលបានចូលរួមកម្មវិធីនៅព្រឹកនេះបានបង្ហាញសេចក្ដីរីករាយដែលនាយករដ្ឋមន្ត្រី សម្ដេចតេជោ ហ៊ុន សែន បានចូលរួមដោយផ្ទាល់និងបានថ្លែងសន្ទរកថាដ៏មានន័យក្នុងខួប១០០ឆ្នាំនៃគ្រិស្តសាសនានៅកម្ពុជានេះ។ ពួកគេក៏បានគាំទ្រដល់ការអំពាវនាវរបស់សម្ដេចតេជោផងដែរ។

លោក នៅ សុខុម អាយុ៤៤ឆ្នាំថា៖ «កាលណាមានសន្ដិភាពទើបប្រជាជនរស់នៅក្នុងប្រទេសមួយមានសុខសន្ដិភាព និងសេរីភាពក្នុងការអនុវត្តន៍សាសនា។ ទាល់តែមានសន្ដិភាពជាតិទើបមានសេរីភាពសាសនា»។

លោក សុខ សុខុម៖ «យើងពិតជាចង់ចូលរួមចំណែកយ៉ាងធំធេងសម្រាប់គ្រិស្តបរិស័ទយើង ដើម្បីរក្សាសុខសន្ដិភាពជូនប្រជាពលរដ្ឋផងដែរ។ […] តម្លៃសុខសន្ដិភាពនេះមានតម្លៃធំធេងណាស់! មិនអាចកាត់ថ្លៃបានទេ»។

លោក ខេមា៖ «មូលហេតុដែលយើងមានសិទ្ធិជឿលើសាសនាផ្សេងៗដោយសារតែថ្នាក់ដឹកនាំរបស់យើងបានយកចិត្តទុកដាក់ដើម្បីឱ្យប្រជាពលរដ្ឋយើងទាំងអស់មានសិទ្ធិទទួលយកសេចក្ដីជំនឿផ្សេងៗគ្នា ដោយសារតែយើងមានសន្ដិភាពក្នុងប្រទេសយើង។ […] ខ្ញុំពិតជាពេញចិត្ត(សន្ដិភាព)នឹងចូលរួមដល់គ្រប់ផ្នែកទាំងអស់ដែលគ្រិស្ដសាសនិកអាចចូលរួមបាន»។

យោងតាមសៀវភៅសិក្សាសីលធម៌ ពលរដ្ឋវិជ្ជា ថ្នាក់ទី១១ ជំពូកទី២ វប្បធម៌សន្ដិភាព មេរៀនទី៦ ភាពជាបុព្វជិតក្នុងសាសនាគ្រិស្ត សាសនានេះមាននិកាយ៣ធំៗគឺ រ៉ូម៉ាំងកាតុលិក ប្រូតេស្តង់ និងអ័រតូដុក។ ក្នុងឆ្នាំ១៩២៣ និកាយប្រូតេស្ដង់បានចូលមកប្រទេសកម្ពុជាតាមរយៈសាសនាទូតបណ្ឌិតអាធួរ ហេម៉ិន (Arthur Hammond)និងភរិយារបស់លោក ព្រមទាំងលោក និងលោកស្រី ដេវីដ អេលីសិន(David W Ellison) ។ ពេលបានមកដល់ ពួកសាសនទូតទាំងនោះ បានរៀននិយាយ និងសរសេរភាសាខ្មែរ ហើយបានបើកសាលារៀនតូចមួយបង្រៀនគម្ពីរប៊ីប ។ គ្រិស្តសាសនិកជនជាតិខ្មែរម្នាក់ បានជួយេលោកបណ្ឌិតអាធួរ ហេម៉ិន ក្នុងការបកប្រែគម្ពីរប៊ីបជាភាសាខ្មែរ ។ គ្រិស្តសាសនា ក៏ដូចសាសនាដទៃ ត្រូវបានផ្អាកសកម្មភាព ហើយនៅឆ្នាំ1990 គ្រិស្តបរិស័ទកម្ពុជា បានចាប់ផ្ដើមទទួលសិទ្ធិសេរីភាពពេញលេញក្នុងការគោរពប្រតិបត្តិជំនឿ ដោយបានទទួលការអនុញ្ញាតច្បាប់ឲ្យបើកព្រះវិហារសម្រាប់ថ្វាយបង្គំព្រះឡើងវិញដែរ ។



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក