ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

នាយករដ្ឋមន្ត្រីចូលរួមអបអរចំពោះវត្តមាន ១០០ឆ្នាំសាសនាគ្រិស្តនៅកម្ពុជា

ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានចូលរួមអបអរ និងអំណររីករាយចំពោះវត្តមាននៃសាសនាគ្រិស្ត ១០០ឆ្នាំនៅកម្ពុជា។

ដើម្បីចូលរួមនេះសម្ដេចតេជោបានចូលរួមដោយផ្ទាល់នៅក្នុងការប្រារព្ធខួប ១០០ឆ្នាំនៃវត្តមានសាសនាគ្រាសនៅកម្ពុជានៅកោះពេជ្រព្រឹកថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៣។

ក្នុងពិធីនេះសម្ដេចតេជោបានថ្លែងថា៖ «ពិធីជួបជុំនេះគឺជាការបង្ហាញឲ្យឃើញនូវការរីកចម្រើននៅជំនឿគ្រិសាសនានៅកម្ពុជាក្រោមម្លប់សន្តិភាព»។

សាសនាគ្រិស្តបានចូលមកកម្ពុជាដំបូងនៅក្នុងឆ្នាំ១៩២៣ មកដល់ពេលនេះគឺមានអាយុកាល ១០០ឆ្នាំហើយ បច្ចុប្បន្នមានសមាជិកសាសនានៅកម្ពុជាចំនួន ១១៤ ៤០២ នាក់បានចុះបញ្ជី។

សមាជិកសាសនាចក្រជនជាតិអាមេរិកាំង ដែលមកធ្វើការនៅកម្ពុជាបាន១៣ខែហើយលោក ហ័ន បានប្រាប់EAC News ថាលោកមានភាពរីករាយដែលបានចូលរួមប្រារព្ធខួប១០០ឆ្នាំនៃវត្តមានសាសនាគ្រិស្តនៅកម្ពុជាពេលនេះ ហើយកាន់តែរីករាយថែមទៀតពេលដែលនាយករដ្ឋមន្ត្រីចូលរួម។

លោកថា៖ «ខ្ញុំមានអារម្មណ៍ថាអស្ចារ្យណាស់ វាជាឱកាសល្អណាស់ដែលយើងទទួលពរ(ពីព្រះ) ឲ្យយើងជួបជាមួយលោក ហ៊ុន សែន ហើយអាចនិយាយអំពីសាសនារបស់យើងបាន»។

ជាអ្នកកាន់សាសនាគ្រិស្តឯករាជ្យលោក នៅ សុខុម បានបង្ហាញអារម្មណ៍រីករាយ និងគាំទ្រដល់ប្រសាសន៍របស់សម្ដេចតេជោផងដែរ។

លោកថា៖ «ខ្ញុំគិតថាជាសញ្ញាមួយល្អដែលសំខាន់ ដែលប្រមុខរដ្ឋាភិបាលលោកគាំទ្រដោយមានការចូលរួមលើកទឹកចិត្តដល់ពួកយើង។ ខ្ញុំសង្ឃឹមថាក្នុងនាមជាគ្រិស្ទបរិស័ទដូចគ្នានឹងមានការលើកទឹកចិត្ត និងសហការគ្នាបន្តទៀតដើម្បីចូលរួមក្នុងការអភិវឌ្ឍជាតិសាសន៍របស់យើង»។

សាសនាគ្រិស្តនិកាយដែលចូលមកផ្លូវការនៅកម្ពុជាគឺជានិកាយប្រូតេស្តង់ ក្នុងឆ្នាំ១៩២៣ តាមរយៈសាសនាទូតបណ្ឌិតអាធួរ ហេម៉ិន (Arthur Hammond)និងភរិយារបស់លោក ព្រមទាំងលោក និងលោកស្រី ដេវីដ អេលីសិន(David W Ellison)។ ទោះជាយ៉ាងណាដោយសារសង្គ្រាមក្នុងប្រទេសគ្រិស្តសសនានៅមិនទាន់អនុវត្តបានពេញលេញនៅឡើយទេ ហើយមានពេលខ្លះក៏ដាច់មិនបានអនុវត្តន៍ផងដែរ ទើបតែនៅឆ្នាំ១៩៩០ប៉ុណ្ណោះទើបការប្រតិបត្តិសាសនាគ្រិស្តបានអនុវត្តន៍សាជាថ្មីក្រោយកម្ពុជាចាប់ផ្ដើមមានសន្ដិភាពឡើងវិញបន្តិច៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក