ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

អត្តពលិករុស្សី និងបេឡារុស្ស អាចនឹងចូលរួមការប្រកួតអូឡាំពិកនៅក្នុងទ្វីបអាស៊ីវិញ

អាស៊ី៖ អត្តពលិករុស្សី និងបេឡារុស្ស អាចនឹងចូលរួមការប្រកួតក្នុងព្រឹត្តិការណ៍កម្រតអាស៊ី ខណៈដែលគណៈកម្មាធិការអូឡាំពិកអន្តរជាតិ (IOC) កំពុងស្វែងរកជម្រើសដែលអាចនាំយកអត្តពលិកនៃបណ្តាប្រទេសទាំងពីរនេះចូលរួមការប្រកួតព្រឹត្តិការណ៍កីឡានានាឡើងវិញបាន។ 

គណៈកម្មាធិការអូឡាំពិកអន្តរជាតិបានបញ្ជាក់កាលពីពេលថ្មីៗនេះថា គណកម្មាធិការអូឡាំពិកអាស៊ី (OCA) បានផ្តល់ការអនុញ្ញាតប្រសិនបើអត្តពលិកនៃប្រទេសរុស្សី និងបេឡារុស្ស ចង់ចូលរួមការប្រកួតកីឡានានាដែលរៀបចំឡើងក្នុងកម្រិតទ្វីបអាស៊ី ខណៈគណៈកម្មាធិការអូឡាំពិកអន្តរជាតិ (IOC) បានសម្តែងការស្វាគមន៍ និងកោតសរសើរចំពោះសេចក្តីសម្រេចរបស់ស្ថាប័នកីឡាដ៏ធំរបស់អាស៊ីមួយនេះ។

ការអនុញ្ញាតនេះក៏អាចរួមបញ្ចូលព្រឹត្តិការណ៍ប្រកួតជម្រុះអូឡាំពិកផងដែរ ដោយសារអត្តពលិករុស្ស៊ី និងបេឡារុស្ស មិនអាចចូលរួមប្រកួតនៅជាមួយអូឡាំពិកអឺរ៉ុបបាន ដែលជាផ្នែកមួយនៃការរឹតបន្តឹង និងការហាមឃាត់ផ្សេងៗ ក៏ដូចជាកាយវិការប្រឆាំងមួយដែលបណ្តាលមកពីការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែន។ IOC ក៏មានបំណងក្នុងការដាក់បញ្ចូលអត្តពលិករុស្ស៊ី និងបេឡារុស្សជាអត្តពលិកអព្យាក្រឹតនៅក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិក ទីក្រុងប៉ារីស ឆ្នាំ២០២៤ ផងដែរ ដែលមានន័យថាជាអត្តពលិកមកពីរុស្សី និងបេឡារុស្សនឹងប្រកួតប្រជែងក្រោមទង់អូឡាំពិក ប៉ុន្តែវានៅតែមិនទាន់ច្បាស់ថាតើពួកគេអាចមានលក្ខណៈគ្រប់គ្រាន់ក្នុងការឆ្លងផុតវគ្គជម្រុះបាន ឬក៏ដោយរបៀបណា។

ចាប់តាំងពីការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែនក្នុងខែកុម្ភៈ ស្ថាប័នកីឡាជាច្រើនបានផ្លាស់ប្តូរព្រឹត្តិការណ៍របស់ខ្លួនចេញពីរុស្សី និងផ្អាកក្រុម ក៏ដូចជាអត្តពលិករុស្ស៊ីពីព្រឹត្តិការណ៍ប្រកួត ខណៈដែលអ្នកក្រុមហ៊ុនអ្នកឧបត្ថម្ភនានាក៏បានបញ្ចប់កិច្ចសន្យារបស់ខ្លួនជាមួយរុស្សី ដែលជាផ្នែកមួយក្នុងការតវ៉ាប្រឆាំងនឹងសង្គ្រាមដែលកំពុងកើតមានឡើង។

កន្លងមក IOC បានផ្តល់អនុសាសន៍ថាព្រឹត្តិការណ៍កីឡាទាំងឡាយដែលគ្រោងធ្វើឡើងនៅក្នុងប្រទេសរុស្ស៊ីនឹងត្រូវបានលុបចោល ឬផ្លាស់ប្តូរទីតាំងផ្សេង ហើយបន្ថែមថាអត្តពលិករុស្ស៊ី ព្រមទាំងបេឡារុស្សនឹងមិនត្រូវអនុញ្ញាតឱ្យចូលរួមការប្រកួតឡើយ ឬពុំនោះទេពួកគេអាចចូលរួមប្រកួតប្រជែងបាន ប៉ុន្តែត្រូវបង្ហាញខ្លួនក្រោមទង់អព្យាក្រឹតរបស់អូឡាំពិក៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក