ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សោកនាដកម្មប្រជៀតគ្នាយកអាំងប៉ាវនៅភូមិគ្រឹះអ្នកឧកញ៉ា សុខ គង់ បណ្តាលឲ្យមនុស្ស៣នាក់ស្លាប់ និង៦នាក់ទៀតរងរបួស មុនថ្ងៃចូលឆ្នាំចិន | UPDATE: ចំនួនអ្នកស្លាប់ពីការប្រជ្រៀតយកអាំងប៉ាវ កើនឡើងដល់៤នាក់ ខណៈអ្នកស្លាប់នឹងទទួលថវិកាម្នាក់១៥លានរៀល និងអ្នករបួស ៤លានរៀល | ទស្សនាការផ្សាយផ្ទាល់៖ ពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ របស់ក្រសួងសាធារណការ និងដឹកជញ្ជូន |

អភិបាលខេត្តកំពង់ឆ្នាំងគ្រោងរៀបចំសួនសាធារណៈនៅតាមដងទន្លេប្រវែង ១៦គីឡូម៉ែត្រ

ភ្នំពេញ៖ អភិបាលខេត្តកំពង់ឆ្នាំង លោក ស៊ុន សុវណ្ណារិទ្ធិ បានលើកឡើងថា ខេត្តគ្រោងរៀបចំសួនសាធារណៈនៅតាមដងទន្លេប្រវែង ១៦គីឡូម៉ែត្រនៅថ្ងៃអនាគត។ លោកនិយាយថា៖ «ប្រសិនយើងរៀបចំសួនច្បារ ១៦គីឡូម៉ែត្រនេះខ្ញុំគិតថា ជាមហាកិត្តិយសសម្រាប់ខេត្តខ្ញុំ»។

គម្រោងនេះត្រូវបានលោក ស៊ុន សុវណ្ណារិទ្ធិ ប្រាប់ឱ្យដឹងនៅក្នុងសន្និសីទសារព័ត៌មានស្ដីពី «ភាពជោគជ័យក្នុងរយៈពេល ៥ឆ្នាំកន្លងមក របស់រដ្ឋបាលខេត្តកំពង់ឆ្នាំង» នៅទីស្តីការគណៈរដ្ឋមន្ត្រីនារសៀលថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៣។

លោកថ្លែងថា៖ «នៅថ្ងៃអនាគតយើងត្រៀមផ្ទៃដី ១៦គីឡូតាមដងទន្លេ។ ឥឡូវយើងបានបន្លាស់ទីបងប្អូននៅតាមដងទន្លេអស់ហើយ បានឡើងមកលើគោកអស់ ហើយយើងបានត្រៀមដីនេះទុកធ្វើជាសួនសាធារណៈ»។

លោកបន្តថា គម្រោងនេះអាចនឹងចាប់ផ្តើមធ្វើឡើងនៅឆ្នាំ២០២៣ ឬឆ្នាំ២០២៤ ខាងមុខនេះ ក្រោយពីបញ្ចប់កិច្ចការចាក់បេតុងនៅក្នុងភូមិសាស្ត្រខេត្តកំពង់ឆ្នាំង។ លោកបន្ថែម លោកនឹងស្នើសុំគោលការណ៍ពីរាជរដ្ឋាភិបាលដាក់ឈ្មោះសួនច្បារសាធារណៈប្រវែង ១៦គីឡូនោះ។

លោកអភិបាលខេត្តកំពង់ឆ្នាំងបន្តថា ជាមួយគ្នានោះខាងខេត្តក៏គ្រោងធ្វើសួនច្បារនៅបឹងធំនៅមុខវត្តយាយទេពដែលមានទំហំ ២ពាន់ហិកតាផងដែរ៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក