ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

ចាប់ផ្សឹកព្រះសង្ឃហិង្សាបញ្ជូនទៅឱ្យនគរបាលក្រោយវាយសមណេររហូតបែកព្រះកេស (ក្បាល) យ៉ាងព្រៃផ្សៃ

តាកែវ៖ ភិក្ខុមួយអង្គគង់នៅ វត្តទ្រព្យគរ ឃុំត្រញាំងសាប ស្រុកបាទី ខេត្តតាកែវ នួន ឆានី ដែលបួសជាសង្ឃតែមានចិត្តសាហាវព្រៃផ្សៃត្រូវបានសាលាអនុគណស្រុកបាទី ខេត្តតាកែវ ចាប់ផ្សឹកបញ្ជូនទៅឱ្យសមត្ថកិច្ចចាត់ការតាមនីតិវិធីច្បាប់ហើយ បន្ទាប់ពីបានវាយលើសាមណេរមួយអង្គបែកព្រះកេស (ក្បាល) ហូរឈាមដូចគេចាក់កាលពីថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៣។

សាលាគណខេត្តតាកែវបានឱ្យដឹងថា ភិក្ខុ នួន ឆានី ដែលមានអាយុ ៣២ឆ្នាំ បានប្រើចានវាយលើព្រះកេសសមណេរពិតប្រាកដមែន កាលពីថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៣ ម្សិលមិញ ស្ថិតនៅវត្តទ្រព្យគរ ឃុំត្រញាំងសាប ស្រុកបាទី ខេត្តតាកែវ។

ទោះជាយ៉ាងគេនៅមិនទាន់ដឹងពីមូលហេតុដែលនាំឱ្យមានការវាយលើសាមណេរនេះនៅឡើយទេ។

សាលាគណខេត្តតាកែវបញ្ជាក់ថា៖ «សាលាអនុគណស្រុកបាទី បានផ្សឹកភិក្ខុរូបនោះរួចរាល់ហើយ និងបានប្រគល់ជូនសមត្ថកិច្ចមូលដ្ឋានដោះស្រាយតាមនីតិវិធីច្បាប់បន្ត»។

ការចាប់ផ្សឹកនិងបញ្ជូនទៅឱ្យសមត្ថកិច្ចមានវិធានការនេះគឺបន្ទាប់ពីមានការផ្សាយថាភិក្ខុ នួន ឆានី បានប្រើប្រាស់ហិង្សា និងមានរូបភាពជាច្រើនសន្លឹកពីសភាពនៃរបួសដែលរយះព្រះកេសយ៉ាងវែងមើលទៅទំនងជាមុតជាមួយចាន នាំឱ្យមហាជនថ្កោលទោសជាខ្លាំងដោយសារហិង្សានេះត្រូវបានប្រព្រឹត្តិដោយបុគ្គលនៅក្នុងស្បង់៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក