ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ក្រុមហ៊ុន SpaceX – Starlink ស្វែងរកឱកាសវិនិយោគ​នៅកម្ពុជា | សមាគមអភិរក្សសត្វត្មាតពីការផុតពូជប្រចាំទ្វីបអាស៊ី SAVE បានវាយតម្លៃថាវត្តមានសត្វត្មាតនៅកម្ពុជាឆ្លុះបញ្ចាំងពីកិច្ចការពារនិងអភិរក្សធនធានធម្មជាតិបានយ៉ាងល្អ | ទូតអ៉ីស្រាអែលប្ដេជ្ញាចិត្ត ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត | ឆ្មាំទន្លេនៅតំបន់ការពារសត្វផ្សោតទន្លេមេគង្គចំនួន ៣រូប ត្រូវបញ្ចប់តួនាទី ក្រោយរកឃើញថាមានជាប់ពាក់ព័ន្ធនឹងការនេសាទខុសច្បាប់ | BREAKING: ដកតំណែងប្រធានសាលាដំបូងខេត្តតាកែវព្រោះដោះលែងទណ្ឌិតជាប់ទោសពីបទឃាតកម្ម មិនទាន់បានអនុវត្តទោស ២/៣ នៃទោសសរុប |

រដ្ឋាភិបាលគម្រោងសាងសង់អគារស្នាក់នៅសម្រាប់និស្សិតជានារីនៅតាមរាជធានី-ខេត្ដ

ភ្នំពេញ៖ រដ្ឋាភិបាលកំពុងពិចារណាកសាងអន្តេវាសិកដ្ឋានសម្រាប់និស្សិតស្រីនៅតាមរាជធានី និងបណ្តាខេត្ត សម្រាប់ស្នាក់នៅរៀនសូត្រ និងចង់ឱ្យធនធានមនុស្សជាស្រ្ដី មានច្រើននៅកម្រិតឧត្តមសិក្សា។

ការលើកឡើងរបស់សម្ដេចតេជោ ហ៊ុន សែន នេះក្នុងពិធីប្រគល់សញ្ញាបត្រជូនដល់និស្សិតសាកលវិទ្យាល័យវេស្ទើនចំនួនជាង ៣ពាន់នាក់ ដែលធ្វើឡើង នាព្រឹកថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៣ នៅមជ្ឈមណ្ឌលសន្និសីទ និងពិព័រណ៍អន្តរជាតិជ្រោយចង្វារ។

សម្ដេចតេជោ ហ៊ុន សែន បានឱ្យដឹងថា សម្តេចកំពុងពិចារណាកសាងអន្តេវាសិកដ្ឋានសម្រាប់និស្សិតជានារីដែលស្ថិតនៅរាជធានីភ្នំពេញ និងទៅតាមបណ្ដាខេត្ត ដើម្បីអាចស្នាក់នៅនិងរៀនសូត្រ ជាពិសេសនិស្សិតជាស្រ្តី។

សម្តេចមានប្រសាសន៍ថា៖ «ខ្ញុំកំពុងតែពិនិត្យដើម្បីអាចនឹងកសាងអន្តេវាសិកនៅទីកន្លែងណាមួយបន្ថែមលើអន្តេវាសិកដែលមានសព្វថ្ងៃនេះ ប្រហែលជាយើងនឹងចាប់ឈានយករៀបចំអន្តេវាសិកសម្រាប់និស្សិតជាស្រ្តី និងនិស្សិតក្រីក្រ»។

សម្តេចតេជោបញ្ចាក់ថា ការវិនិយោគនេះនឹងទទួលផលត្រឡប់មកវិញបានលើសច្រើន ហើយនេះជាអ្វីដែលរដ្ឋាភិបាលបានផ្តល់ការយកចិត្តទុកដាក់ចំពោះប្រជាពលរដ្ឋគឺដូចគ្នានឹងមាតាបិតាផ្ដល់ចំពោះកូនរបស់ខ្លួន។

និស្សិតដែលទើបតែបញ្ចប់ការសិក្សាផ្នែកទីផ្សារពីសាកលវិទ្យាល័យ Western កញ្ញា រ៉យ៉ា បានលើកឡើងថានេះជារឿងល្អដែលនឹងជំរុញដល់ការសិក្សារបស់សិស្ស និងនិស្សិតជាស្រ្តី។

កញ្ញាថា៖ «នេះជាការអភិវឌ្ឍដ៏ល្អមួយដែលជួយដល់ប្រជាជនកម្ពុជារបស់យើងជួយដល់កុមារក៏ដូចជាស្ត្រីៗដែលគាត់មានបញ្ហាផ្សេងៗអញ្ចឹងគឺគាត់មានឱកាសក្នុងការអភិវឌ្ឍខ្លួនបន្តទៀត»។

ដូចគ្នាផងដែរកញ្ញា ផល ដានី ជានិស្សិតបញ្ចប់ការសិក្សាផ្នែកទេសចរណ៍ពីសាកលវិទ្យាល័យវេស្ទើនបានថ្លែងថា៖ «ខ្ញុំគិតថាកត្តានេះល្អ ព្រោះអីពេលខ្លះ (និស្សិតស្រី) ពេលដែលគាត់មកភ្នំពេញគាត់ត្រូវការកន្លែងស្នាក់នៅមួយដែលមានសុវត្ថិភាពនៅជិតសាលារៀនរបស់គាត់អញ្ចឹងណាបង»។

បើតាមរបាយការណ៍សាលាវេស្ទើនដែលសម្ដេចតេជោទទួលបាន ចំនួននិស្សិតស្រីដែលរៀននៅថ្នាក់បរិញ្ញាបត្ររងមានជាង ៥៥% នៃសិស្សសរុប ថ្នាក់បរិញ្ញាបត្រមានជាង ៦០ភាគរយ ខណៈថ្នាក់អនុបណ្ឌិតចំនួនស្ត្រីបានធ្លាក់ចុះមកនៅជាង ៣៨ភាគរយប៉ុណ្ណោះ ដែលសម្ដេចថាកម្ពុជាត្រូវរកវិធីដោះស្រាយដើម្បីឆ្លើយតបនូវការធ្លាក់ចុះការសិក្សារបស់និស្សិតជាស្ត្រីនេះ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក