ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ក្រុមហ៊ុន SpaceX – Starlink ស្វែងរកឱកាសវិនិយោគ​នៅកម្ពុជា | សមាគមអភិរក្សសត្វត្មាតពីការផុតពូជប្រចាំទ្វីបអាស៊ី SAVE បានវាយតម្លៃថាវត្តមានសត្វត្មាតនៅកម្ពុជាឆ្លុះបញ្ចាំងពីកិច្ចការពារនិងអភិរក្សធនធានធម្មជាតិបានយ៉ាងល្អ | ទូតអ៉ីស្រាអែលប្ដេជ្ញាចិត្ត ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត | ឆ្មាំទន្លេនៅតំបន់ការពារសត្វផ្សោតទន្លេមេគង្គចំនួន ៣រូប ត្រូវបញ្ចប់តួនាទី ក្រោយរកឃើញថាមានជាប់ពាក់ព័ន្ធនឹងការនេសាទខុសច្បាប់ | BREAKING: ដកតំណែងប្រធានសាលាដំបូងខេត្តតាកែវព្រោះដោះលែងទណ្ឌិតជាប់ទោសពីបទឃាតកម្ម មិនទាន់បានអនុវត្តទោស ២/៣ នៃទោសសរុប |

សហរដ្ឋអាមេរិកសម្រេចផ្តល់ជំនួយរថក្រោះចម្បាំងតម្លៃ ៤០០លានដុល្លារដល់អ៊ុយក្រែន

សហរដ្ឋអាមេរិក៖ រដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោនបានប្រកាសនៅថ្ងៃនេះថា ខ្លួននឹងធ្វើការផ្តល់ឱ្យប្រទេសអ៊ុយក្រែននូវរថក្រោះចម្បាំងទំនើបចំនួន ៣១គ្រឿងប្រភេទ M1 Abrams ដែលមានតម្លៃប្រមាណ ៤០០លានដុល្លារសហរដ្ឋអាមេរិក ដែលជាការសម្រេចចិត្តមួយដែលបានជួយបំបែកវិបត្តិការទូតរបស់អាល្លឺម៉ង់ និងជាវិធីដែលល្អបំផុតក្នុងការជួយដល់ទីក្រុង Kyiv ក្នុងប្រតិបត្តិការសង្គ្រាមប្រឆាំងនឹងប្រទេស​រុស្ស៊ី។

លោកប្រធានាធិបតី Joe Biden បានប្រកាសពីសេចក្តីសម្រេចនេះនៅសេតវិមាន ដោយនិយាយថារថក្រោះចម្បាំងទាំងនេះគឺជាតម្រូវការចាំបាច់របស់អ៊ុយក្រែនក្នុងសង្គ្រាមនេះ និងជាការអភិវឌ្ឍន៍សមត្ថភាពបន្ថែមទៀតរបស់ប្រទេសនេះក្នុងយុទ្ធសាស្រ្តលើសមរភូមិ។ លោក Biden ក៏បានឈ្លៀតឱកាសថ្លែងអំណរគុណដល់ប្រទេសអាល្លឺម៉ង់ ដែលបានបញ្ជូននូវរថក្រោះចម្បាំងប្រភេទ Leopard 2 ទៅឱ្យអ៊ុយក្រែន និងបានអរគុណដល់បណ្តាប្រទេសនានាជាសមាជិកណាតូ ព្រមទាំងបណ្តាប្រទេសអឺរ៉ុបផ្សេងទៀតដែលចូលរួមជួយដល់អ៊ុយក្រែនក្នុងវេលានេះ។ 

ការសម្រេចចិត្តរបស់ទីក្រុងវ៉ាស៊ីនតោន និងទីក្រុងប៊ែរឡាំងនេះ បានកើតឡើងចំពេលដែលសម្ព័ន្ធមិត្តលោកខាងលិចកំពុងជួយដល់អ៊ុយក្រែនរៀបចំសម្រាប់ផែនការវាយបកនៅនិទាឃរដូវដែលអាចកើតមានឡើង ដើម្បីព្យាយាមបណ្តេញរុស្ស៊ីចេញពីទឹកដីទាំងឡាយដែលបានដណ្តើមកាន់កាប់នាពេលកន្លង។ លោក Biden បាននិយាយថា៖ "នេះមិនមែនជាការគំរាមកំហែងវាយលុកដល់រុស្ស៊ីទេ" ពាក់ព័ន្ធនឹងការផ្តល់ជំនួយរថក្រោះនេះ។

ដោយឡែក អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បាននិយាយថាការបញ្ជូននូវរាល់រថក្រោះនានា ព្រមទាំងរថក្រោះ M1 Abrams នេះគឺជាការខ្ជះខ្ជាយលុយអត់ប្រយោជន៍ ព្រោះរថក្រោះទាំងនេះនឹងត្រូវកំទេចឆេះខ្ទិចខ្ទីដូចរថក្រោះផ្សេងៗដែរ។ យ៉ាងណាក្តី បើតាមអ្នកនាំពាក្យយោធាអាមេរិកបញ្ជាក់ថា ការនាំយករថក្រោះនេះមិនអាចលឿនពេកឡើយ អាចនឹងធ្វើឡើងនាប៉ុន្មានខែខាងមុខឯណោះ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក