ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

ម្ចាស់ភាគហ៊ុនធំ Everton ឆ្លើយតបអ្នកគាំទ្រលើការទាមទារឱ្យលក់ក្លិប

អង់គ្លេស៖ អ្នកកាន់កាប់ភាគហ៊ុនធំបំផុតរបស់ក្លិបបាល់ទាត់ Everton លោក Farhad Moshiri គាត់មិនដើរចេញពីក្លឹបដែលកំពុងជួបបញ្ហាវិបត្តិនោះទេ បើទោះបីជាមានការតវ៉ាយ៉ាងច្រើនលើសលុបពីអ្នកគាំទ្រដែលអំពាវនាវឱ្យលោកលក់ក្លិបនេះក៏ដោយ។

បច្ចុប្បន្នបុរសអ្នកជំនួញសញ្ជាតិអង់គ្លេស-អ៉ីរ៉ង់រូបនេះ កំពុងសម្លឹងមើលទៅលើការស្វែងរកទុនវិនិយោគពីខាងក្រៅសម្រាប់ការស្ថាបនាកីឡដ្ឋានថ្មីរបស់ក្លិប Everton ដែលនឹងអាចមានសមត្ថភាពផ្ទុកទស្សនិកជនបានចំនួន ៥៣,០០០នាក់។ 

គួរបញ្ជាក់ថា ថ្មីៗនេះក្លិប Everton បានសម្រេចបណ្តេញលោក Frank Lampard ចេញពីតំណែង ក្រោយពេលក្លិបស្ថិតក្នុងស្ថានភាពដុនដាបដោយឈរនៅចំណាត់ថ្នាក់លេខ ១៩ ក្នុងតារាង Premier League ដែលអាចប្រឈមនឹងការកាត់ចេញជាលើកដំបូងបង្អស់ក្នុងរយៈពេល ៦៩ឆ្នាំ។ 

លោក Moshiri បានជះលុយជាបន្តបន្ទាប់ក្រោយពីទិញយកក្លិបកាលពីឆ្នាំ២០១៦ ខណៈរយៈពេល ៣ឆ្នាំចុងក្រោយនេះ ក្លិប Everton បានខាតបង់ទឹកប្រាក់ប្រមាណជា ៤៥៧លានដុល្លារអាមេរិក។ យ៉ាងណាមិញ លោកនៅតែទទួលរងការរិះគន់ពីបញ្ហានៃលទ្ធផលដឹកនាំរបស់ក្លិប ស្របពេល Lampard គឺជាគ្រូបង្វឹកទី៧ ដែលត្រូវបានផ្លាស់ប្តូរក្នុងរយៈពេល ៧ឆ្នាំចុងក្រោយ។ 

លទ្ធផលដុនដាបផ្ទួនៗ នាំឱ្យក្លិប Everton ឈរនៅក្បែរបាតតារាង ស្របពេលដែលក្លិបកំពុងឈរចំណាត់ថ្នាក់លេខ ១៩  ក្រោយឆ្លងកាត់ ២០ប្រកួត មាន១៥ពិន្ទុក្នុងដៃ និងត្រៀមជួបជាមួយក្រុមកំពូលតារាង Arsenal នាថ្ងៃទី០៤ ខែកុម្ភៈខាងមុខនេះ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក