ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

លោក ង៉ូវ កាង ត្រូវបានរដ្ឋាភិបាលតែងតាំងជាប្រធានក្រុមប្រឹក្សាភិបាលនៃមន្ទីរពេទ្យ ហ្លួង ម៉ែ

ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជាបានតែងតាំងលោក ង៉ូវ កាង ដែលជារដ្ឋលេខាធិការក្រសួងសុខាភិបាល ទៅជាប្រធានក្រុមប្រឹក្សាភិបាលនៃមន្ទីរពេទ្យ ហ្លួង ម៉ែ សម្រាប់អាណត្តិទី១។

ក្នុងអនុក្រឹត្យរបស់រាជរដ្ឋាភិបាលកម្ពុជាចុះនៅថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៣ បានបញ្ជាក់ថា ក្រៅពីនេះតែងតាំងសមាជិកនៃក្រុមប្រឹក្សាភិបាលនៃមន្ទីរពេទ្យ ហ្លួង ម៉ែ ចំនួន ៣រូបទៀត រួមមាន លោកស្រី ហាវ ភីរម្យ ដែលជាប្រធានការិយាល័យថវិកាវិស័យសង្គមកិច្ចទី២ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លោក ហេង សុទ្ធី ឥស្សរជនដែលមានចំណេះដឹង និងបទពិសោធន៍វិទ្យាសាស្រ្តសុខាភិបាល និងលោក ស៊ូ ស៊ីផាណ្ណា នាយកមន្ទីរពេទ្យ ហ្លួង ម៉ែ។

សូមរំលឹកថា កាលពីឆ្នាំ២០២១ រាជរដ្ឋាភិបាលបានទិញយកមន្ទីរពេទ្យ «នគរទេព» ដែលមានផ្ទៃដីទំហំ ១ហិកតា អគារកម្ពស់ ៥ជាន់ ហើយប្តូរឈ្មោះទៅជាមន្ទីរពេទ្យ «ហ្លួងម៉ែ»។

អគារមន្ទីរពេទ្យដែលមានទីតាំងស្ថិតនៅសង្កាត់ព្រៃស ខណ្ឌដង្កោ មួយនេះត្រូវបានរាជរដ្ឋាភិបាលរៀបចំសម្រាប់ទទួលព្យាបាលអ្នកជំងឺកូវីដ-១៩។ ក្រោយមកសម្តេចតេជោក៏បានកែប្រែមន្ទីរពេទ្យមួយនេះទៅជាមន្ទីរពេទ្យឯកទេសព្យាបាលជំងឺមហារីកទូទៅវិញ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក