ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

សម្តេចតេជោណែនាំឱ្យសាលាសំពៅលូនកែតម្រូវវិន័យកាត់សក់សិស្ស

ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានណែនាំឱ្យវិទ្យាល័យសម្តេចតេជោហ៊ុន សែន សំពៅលូនកែតម្រូវនូវវិន័យសាលាដោយមិនគួរកាត់សក់ ឬឈូសសក់សិស្សទាំងដែលសិស្សមានសក់ខ្ចី និងមានរបៀបរៀបរយត្រឹមត្រូវ។

ថ្លែងក្នុងពិធីប្រគល់សញ្ញាបត្រជូននិស្សិតជ័យលាភីនៃសាកលវិទ្យាល័យវេស្ទើនចំនួន៣២៣២នាក់ នាព្រឹកថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៣ សម្តេចបាននិយាយដូច្នេះថា៖«បើយើងចង់តម្រូវ មិនចាំបាច់ទៅយកកន្ត្រៃត្រង់ដឺទៅឈូសសក់គ្នាកណ្តាលថ្នាក់អ៊ីចឹងទេ កូនសិស្សរបស់យើងដូចកូនរបស់យើងអ៊ីចឹង រៀបចំកាត់សក់ឱ្យសិស្សទៅប្រសិនមានកន្ត្រៃត្រង់ដឺដែរនោះ»។

សម្តេចតេជោ បានសម្តែងការហួសចិត្តចំពោះគ្រូដែលកាត់សក់សិស្ស ទាំងដែលសក់គ្រូវែងជាងសក់សិស្សទៅទៀត។

សម្តេចនាយករដ្ឋមន្ត្រីបានស្នើឱ្យខាងសាលាកែឥរិយាបថនៃការអនុវត្តវិន័យសាលាមួយនេះ ដោយគួរតែណែនាំពួកគេឱ្យទៅកាត់សក់ឱ្យបានត្រឹមត្រូវវិញ៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក