ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ក្រុមហ៊ុន SpaceX – Starlink ស្វែងរកឱកាសវិនិយោគ​នៅកម្ពុជា | សមាគមអភិរក្សសត្វត្មាតពីការផុតពូជប្រចាំទ្វីបអាស៊ី SAVE បានវាយតម្លៃថាវត្តមានសត្វត្មាតនៅកម្ពុជាឆ្លុះបញ្ចាំងពីកិច្ចការពារនិងអភិរក្សធនធានធម្មជាតិបានយ៉ាងល្អ | ទូតអ៉ីស្រាអែលប្ដេជ្ញាចិត្ត ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត | ឆ្មាំទន្លេនៅតំបន់ការពារសត្វផ្សោតទន្លេមេគង្គចំនួន ៣រូប ត្រូវបញ្ចប់តួនាទី ក្រោយរកឃើញថាមានជាប់ពាក់ព័ន្ធនឹងការនេសាទខុសច្បាប់ | BREAKING: ដកតំណែងប្រធានសាលាដំបូងខេត្តតាកែវព្រោះដោះលែងទណ្ឌិតជាប់ទោសពីបទឃាតកម្ម មិនទាន់បានអនុវត្តទោស ២/៣ នៃទោសសរុប |

សម្តេចតេជោសរសើរនូវទឹកចិត្តអ្នកជួយលើកម៉ូតូជនរងគ្រោះនៅស្ពានជ្រោយចង្វា តែអ្វីដែលខុសគឺទៅសុំទោសអ្នកកាសែត

ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្តេចតេជោ ហ៊ុន សែន ក៏បានបង្ហាញការគាំទ្រលើសកម្មភាពរបស់បុរសម្នាក់ដែលព្យាយាមជួយលើកម៉ូតូជនរងគ្រោះក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍លើស្ពានជ្រោយចង្វាកាលពីប៉ុន្មានថ្ងៃមុន ក្នុងហេតុផលដើម្បីបញ្ចៀសការកកស្ទះចរាចរណ៍លើស្ពាន។

ថ្លែងក្នុងពិធីប្រគល់សញ្ញាបត្រជូននិស្សិតជ័យលាភីនៃសាកលវិទ្យាល័យវេស្ទើនចំនួន ៣ ២៣២នាក់ នាព្រឹកថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៣ សម្តេចបានលើកឡើងថា៖ «ខ្ញុំសូមសរសើរនូវទឹកចិត្តក្មួយប្រុស ឌុបប្រពន្ធ ឌុបកូនដាក់ម៉ូតូចោលរួចហើយទៅជួយលើកម៉ូតូ (ជនរងគ្រោះ)»។

សម្តេចតេជោ បានថ្លែងបន្តថា ករណីនេះខុសត្រូវយ៉ាងណាទុកមួយឡែកសិន សំខាន់ទៅជួយលើកម៉ូតូជនរងគ្រោះដើម្បីកុំឱ្យកកស្ទះចរាចរណ៍លើស្ពាន។ សម្តេចមានប្រសាសន៍ដូច្នេះថា៖ «ខុសត្រូវយ៉ាងណាវាជារឿងមួយ តែស្ទះចរាចរណ៍លើស្ពាន វាមិនគួរឱ្យកើតមានទេ ការជួយគ្នាគឺជារឿងចាំបាច់ តែអ្វីដែលឆ្គង គឺថា មិនបានសុំទោសប៉ូលិសណា ទៅសុំទោសអ្នកកាសែត តើអ្នកកាសែតហ្នឹងមានសិទ្ធិអីវា»។

សម្តេចតេជោ បានសម្តែងការហួសចិត្តចំពោះអ្នកសារព័ត៌មានអនឡាញមួយរូប ដែលទៅស្តីបន្ទោសលើអ្នកជួយលើកម៉ូតូជនរងគ្រោះ ទាំងដែលខ្លួនមិនមានសមត្ថកិច្ចដោះស្រាយលើកិច្ចការងារមួយនេះ។ សម្តេចក៏បានថាឱ្យរដ្ឋមន្ត្រីក្រសួងព័ត៌មាន លោក ខៀវ កញារីទ្ធដែលគ្រាន់តែចែករំលែក (Share) លើករណីនេះប៉ុន្តែមិនបានបញ្ចេញមតិទាល់តែសោះ។

នាយករដ្ឋមន្ត្រីបានលើកឡើងថា៖«រឿងនោះគឺអត់ត្រូវទាល់តែសោះ រឿងដំបូងត្រូវចាំបាច់ទៅជួយគ្នាសិន រឿងយ៉ាងណាក៏ដោយ អត់សមហេតុ សមផល នូវការប្រើពាក្យសម្តីបែបនេះ បើខ្លួនជាប៉ូលិសខ្ញុំមិនថាទេ តែខ្លួនគ្រាន់តែមានទូរសព្ទមួយឡាយទៅ ហើយប្រើពាក្យសម្តី»។

សម្តេចតេជោ មិនគាំទ្រតាមមតិមួយចំនួនដោយថាឱ្យលុបអាជ្ញាបណ្ណរបស់អ្នកសារព័ត៌មានរូបនោះទេ។ ប៉ុន្តែសម្តេចបានប្រាប់ឱ្យរដ្ឋមន្រ្តីក្រសួងព័ត៌មានហៅទៅណែនាំពង្រឹងវិជ្ជាជីវៈអ្នកសារព័ត៌មាន។

សម្តេចនិយាយថា៖ «ឈប់បានឈប់ទៅ បញ្ចប់ត្រឹមហ្នឹងទៅ ហើយដកពិសោធន៍វាទៅ នៅលើស្ពានប្រហែលជាមានប៉ូលិស អ្នកសារព័ត៌មានមិនមែនជានគរបាលយុត្តិធម៌ ហើយអ្នកជួយគេក៏មិនមែននគរបាលយុត្តិធម៌ដែរ ប៉ុន្តែគាត់មានចិត្តចង់ជួយ»។

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក