ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

BREAKING NEWS: រាជរដ្ឋាភិបាលកម្ពុជា ប្រកាសគោលការណ៍ណែនាំទូទៅស្តីពីការគ្រប់គ្រង និងប្រើប្រាស់តេស្តរហ័សរកអង់ទីហ្សែនកូវីដ-១៩

ភ្នំពេញ: នៅថ្ងៃព្រហស្បតិ៍ ទី១៥ ខែកក្កដា ឆ្នាំ២០២១ រាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានប្រកាសគោលការណ៍ណែនាំទូទៅស្តីពីការគ្រប់គ្រង និងប្រើប្រាស់តេស្តរហ័សរកអង់ទីហ្សែនកូវីដ-១៩ ដោយការមកដល់ជាបន្តបន្ទាប់នូវរលកទី១ និងទី២ នៃការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ព្រមទាំងការប្រឈមនឹងរលកទី៣ បង្កឡើងដោយមេរោគបំប្លែងថ្មីដែលតា (Delta) បានដាក់សម្ពាធបន្ថែម និងបានបន្តគំរាមកំហែងដល់សុខុមាលភាពប្រជាជន, សង្គម-សេដ្ឋកិច្ច និងប្រព័ន្ធសុខាភិបាល សាធារណៈរបស់កម្ពុជា។

ក្នុងអារម្ភកថានៃគោលការណ៍ណែនាំទូទៅខាងលើនេះ សម្តេចតេជោ ហ៊ុន សែន បានប្រកាសការដាក់ចេញឱ្យអនុវត្តនូវ គោលការណ៍ណែនាំទូទៅស្តីពីការគ្រប់គ្រង និងប្រើប្រាស់តេស្តរហ័សរកអង់ទីហ្សែនកូវីដ-១៩ នឹងក្លាយជាយុទ្ធសាស្ត្រដ៏សំខាន់ ក្នុងការបន្ធូរបន្ថយនូវសម្ពាធ និង ការគំរាមកំហែងទាំងនេះ តាមរយៈការរុករក និងកំណត់មុខសញ្ញាអ្នកផ្ទុកមេរោគកូវីដ-១៩ ឱ្យបានឆាប់រហ័ស និងទាន់ពេលដើម្បីចូលរួមចំណែកប្រយុទ្ធនឹងជំងឺដ៏កាចសាហាវនេះសំដៅគ្រប់គ្រងឱ្យបាននូវការឆ្លងរាលដាលនៅក្នុងសហគមន៍ និងឈានទៅដល់ការដាក់ឱ្យបើកដំណើរការពេញលេញជាបណ្ដើរៗ នូវសកម្មភាពសង្គម-សេដ្ឋកិច្ច តាមគន្លងប្រក្រតីភាពថ្មី។

គោលការណ៍ណែនាំទូទៅស្តីពីការគ្រប់គ្រង និងប្រើប្រាស់តេស្ដរហ័សរកអង់ទីហ្សែនកូវីដ-១៩ គឺជាឯកសារណែនាំសាធារណៈដ៏មានប្រសិទ្ធភាព ដែលមានចក្ខុវិស័យវែងឆ្ងាយ នៅក្នុងការកំណត់មុខ ព្រួញយុទ្ធសាស្ត្រសំខាន់ៗ ដែលមានភាពស៊ីចង្វាក់គ្នាទៅនឹងការប្រើប្រាស់ឧបករណ៍តេស្តរហ័សរកអង់ ទីហ្សែនកូវីដ-១៩ រួមមានការកាត់ផ្តាច់នូវខ្សែបណ្តាញនៃការនាំចូលមេរោគកូវីដ-១៩ ពីបរទេស ក៏ដូចជាការកាត់បន្ថយហានិភ័យនៃការឆ្លងរាលដាលនៃជំងឺកូរីដ-១៩។

នាយករដ្ឋមន្ត្រីកម្ពុជាសម្តេចតេជោ ហ៊ុន សែន បានបន្ថែមថា នៅក្នុងសហគមន៍ នៅពេលដែលមានការ ផ្ទុះនៃជំងឺនេះម្ដងៗ ឯកសារនេះក៏នឹងផ្តល់នូវគោលការណ៍គ្រឹះមួយចំនួនសម្រាប់អនុវត្តនៅតាមស្ថាប័នទូទៅទាំងសាធារណៈ និងឯកជនដើម្បីឈានទៅរកការបើកដំណើរការពេញលេញជាបណ្តើរៗនូវ សកម្មភាពសវាកម្ម, ផលិតកម្ម និងសកម្មភាពសង្គម-សេដ្ឋកិច្ចផ្សេងទៀត ដែលកំពុងត្រូវបានរឹតត្បិត ។ ជាមួយគ្នានេះ ឯកសារនេះនឹងក្លាយទៅជាមគ្គុទេសក៍បង្ហាញផ្លូវដ៏មានប្រយោជន៍ចំពោះការកំណត់ វិធានការនានា នាពេលខាងមុខ ដែលឆ្លើយតបទាន់ពេលវេលាទៅនឹងជំងឺកូវីដ-១៩ តាមរយៈការប្រើប្រាស់ឧបករណ៍តេស្តរហ័សរកអង់ទីហ្សែនកូវីដ-១៩។

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានសំដែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះក្រុមការងារនៃអនុគណៈកម្មការវាយតម្លៃផែនការ និងយុទ្ធសាស្ត្រ, ដែលចំណុះឱ្យគណៈកម្មការអន្តរក្រសួងដើម្បីប្រយុទ្ធនឹងជំងឺកូវីដ-១៩ និងដែលស្ថិតក្រោមការដឹកនាំ និងសម្របសម្រួលរបស់លោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និង ជាប្រធានគណៈប្រចាំការនៃគណៈកម្មការជាតិប្រយុទ្ធនឹងជំងឺកូរីដ-១៩, ដែលបានរៀបចំគោលការណ៍ណែនាំទូទៅស្តីពីការគ្រប់គ្រង និងប្រើប្រាស់តេស្ករហ័សរកអង់ទីហ្សែនកូវីដ-១៩ ដ៏សំខាន់នេះ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក