ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

នាយករដ្ឋមន្ត្រីលើកឡើងពីមូលហេតុដែលធ្វើឲ្យកម្ពុជាសម្បូរធនធានធម្មជាតិតែនៅតែក្រ

ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងថាប្រទេសកម្ពុជាគឺជាប្រទេសមួយដែលសម្បូរទៅដោយធនធានធម្មជាតិ និងអាកាសធាតុអំណោយផល។ ទោះជាយ៉ាងណាប្រទេសនេះគឺនៅតែជាប្រទេសក្រីក្រមួយនៅក្នុងពិភពលោក។ សម្ដេចបានលើកឡើងពីបញ្ហាសំខាន់ពីរដែលធ្វើឲ្យកម្ពុជានៅតែមិនទាន់ដកខ្លួនពីប្រទេសក្រីក្របាន គឺដោយសារកំហុសផ្នែកនយោបាយពីអតីតកាល និងធនធានមនុស្ស។

និស្សិតជាង ៣ពាន់នាក់ដែល សម្ដេចអញ្ជើញក្នុងពិធីប្រគល់សញ្ញាបត្រនៅព្រឹកថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៣ នៅសាលសន្និបាត OCIC សម្ដេចតេជោបានរំលឹកទៅកាន់ការធ្វើរដ្ឋប្រហារ ១៨ មីនា ឆ្នាំ១៩៧០ ដោយសេនាប្រមុខ លន់ នល់ ទម្លាក់សម្ដេច ព្រះនរោត្តម សីហនុ ចេញពីតំណែងបានទាញនៅកម្ពុជាធ្លាក់ចូលទៅក្នុងសង្គ្រាមនៅពេលនោះ។

សម្ដេចថា៖ «កំហុសខាងនយោបាយមួយនេះគឺធ្វើឲ្យប្រទេសដែលថយក្រោយខណៈពេលដែលប្រទេសដទៃដើរទៅមុខយើងដើរថយក្រោយ»។

សម្ដេចតេជោក៏បានលើកឡើងបន្ថែមថា បញ្ហាមួយទៀតគឺកម្ពុជាកង្វះធនធានមនុស្សដែលត្រូវបានបំផ្លាញដោយសម័យខ្មែរក្រហម និងសង្គ្រាម។

សម្ដេចបន្ថែមថា៖ «បើយើងធនធានមានធនធានធម្មជាតិយ៉ាងច្រើនសម្បូរបែបយ៉ាងដូច្នេះហេតុអីក៏យើងនៅតែក្រ? កំហុសខាងនយោបាយវាជាការចាប់ផ្ដើម។ ហើយកំហុសខាងនយោបាយនោះហើយ វាក៏រារាំងដល់ដំណើរការអភិវឌ្ឍន៍ធនធានមនុស្សតែម្ដង»។

សម្ដេចតេជោ បានលើកឡើងថាកម្ពុជាគួរតែមើលប្រទេសសាំងហ្គាពួរជាឧទាហរណ៍ ដោយសម្ដេចលើកឡើងថាប្រទេសសាំងហ្គាពួរពុំមានធនធានធម្មជាតិសូម្បីតែទឹកប្រើប្រាស់ផ្ទាល់ខ្លួន តែប្រទេសនេះបានអភិវឌ្ឍន៍ខ្លួនក្លាយជាប្រទេសមួយដែលមានចំណូលខ្ពស់នៅក្នុងពិភពលោក។

សម្ដេចតេជោបានលើកឡើងថាចំណុចចំនួន៣ ដែលធ្វើឲ្យប្រទេសសាំងហ្គាពួរមានការអភិវឌ្ឍគឺពលរដ្ឋមានវិន័យ ប្រទេសមានស្ថេរភាព សន្តិភាព និងការអភិវឌ្ឍន៍ធនធានមនុស្ស។

សម្ដេចតេជោថា បច្ចុប្បន្នកម្ពុជារក្សាបានស្ថេរភាពនិងសន្តិភាពហើយនិងប្ដេជ្ញារក្សានៅស្ថេរភាពបែបនេះទៅមុខទៀត។ខណៈដែលសម្ដេចជំរុញឲ្យមានការពង្រឹងនៅគុណភាពអប់រំនៅក្នុងប្រទេសដើម្បីជំរុញឲ្យធនធានមនុស្សកាន់តែមានគុណភាព៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក