ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ក្រុមហ៊ុន SpaceX – Starlink ស្វែងរកឱកាសវិនិយោគ​នៅកម្ពុជា | សមាគមអភិរក្សសត្វត្មាតពីការផុតពូជប្រចាំទ្វីបអាស៊ី SAVE បានវាយតម្លៃថាវត្តមានសត្វត្មាតនៅកម្ពុជាឆ្លុះបញ្ចាំងពីកិច្ចការពារនិងអភិរក្សធនធានធម្មជាតិបានយ៉ាងល្អ | ទូតអ៉ីស្រាអែលប្ដេជ្ញាចិត្ត ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត | ឆ្មាំទន្លេនៅតំបន់ការពារសត្វផ្សោតទន្លេមេគង្គចំនួន ៣រូប ត្រូវបញ្ចប់តួនាទី ក្រោយរកឃើញថាមានជាប់ពាក់ព័ន្ធនឹងការនេសាទខុសច្បាប់ | BREAKING: ដកតំណែងប្រធានសាលាដំបូងខេត្តតាកែវព្រោះដោះលែងទណ្ឌិតជាប់ទោសពីបទឃាតកម្ម មិនទាន់បានអនុវត្តទោស ២/៣ នៃទោសសរុប |

សម្ដេចតេជោចាប់ផ្ដើមសន្ទរកថាដោយរាប់ថយក្រោយថ្ងៃទី៩៩ មុនដល់ស៉ីហ្គេម

ភ្នំពេញ÷ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានចាប់ផ្ដើមសុន្ទរកថាក្នុងពិធីប្រគល់សញ្ញាបត្រជូននិស្សិតសាកលវិទ្យាល័យវេស្ទើន ព្រឹកថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៣ ដោយរំលឹកថាថ្ងៃនេះគឺជាថ្ងៃទី៩៩ ក្នុងការរាប់ថយក្រោយមុនដល់ការរៀបចំកីឡាស៉ីហ្គេម និងប៉ារ៉ាអូឡាំំពិកហ្គេម។

សម្ដេចតេជោថ្លែងថា សម្ដេចនិងបន្តរំលឹករាប់ថយក្រោយជាបន្តបន្ទាប់នៅពេលសម្ដេចថ្លែងនៅក្នុងវេទិកាសាធារណៈ។

សម្ដេចថា៖ «ថ្ងៃនេះ៩៩ ថ្ងៃស្អែកពេលខ្ញុំជួបជាមួយនឹងគ្រិស្ដសាសនិក ខ្ញុំនឹងថ្លែងរាប់ថយក្រោយបន្តទៀត»។

កម្ពុជានិងរៀបចំការប្រកួតកីឡាស៉ីហ្គេម និងកីឡាប៉ារ៉ាហ្គេមចាប់ពីថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៣ ខាងមុខ។

ការរាប់ថយក្រោយ ១០០ថ្ងៃកាលពីម្សិលមិញក៏មានការជួបជុំប្រតិភូកីឡាកម្ពុជា និងប្រតិភូកីឡាបរទេសមួយចំនួនដែលមកកម្ពុជា ហើយក៏មានការសម្ដែងនៅសិល្បៈនិងផ្ទាំងទស្សនីយភាពជាច្រើនដល់ទាក់ទាញដើម្បីបង្ហាញពីសក្ករានុពលនៃប្រទេសកម្ពុជាក៏ដូចជាកីឡារបស់កម្ពុជាផងដែរ៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក