ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

ថៃ បើកទទួលទេសចរបរទេសឡើងវិញ ទោះកូវីដកំពុងរាតត្បាតខ្លាំង

ថៃ៖ កោះចំនួន ៣ ទៀតនៅក្នុងប្រទេសថៃ នឹងបើកទទួលភ្ញៀវទេសចរណ៍បរទេសឡើងវិញចាប់ពីថ្ងៃទី១៥ ខែកក្កដានេះតទៅ បើទោះជាប្រទេសនេះកំពុងញាំញីដោយការរាតត្បាតពីវីរុសកូវីដ-១៩ ប្រភេទឌែលតាថ្មីយ៉ាងណាក៏ដោយ។

កោះទេសចរណ៍ទាំង ៣ របស់ថៃដែលគ្រោងបើកទទួលទេសចរបរទេសឡើងវិញនោះរួមមានកោះសាមុយ កោះតៅ កោះផាង៉ាន ដែលជាផ្នែកមួយនៃការជំរុញឱ្យមានការកម្រើកឡើងវិញនៃវិស័យទេសចរណ៍ក្នុងស្រុក ដែលមានការជាប់គាំងជាយូរដោយសារកូវីដ-១៩។ ទោះជាបែបនេះក្តី រដ្ឋាភិបាលថៃបានបញ្ជាក់ផងដែរថា សម្រាប់ភ្ញៀវទេសចរបរទេសដែលមានបំណងចង់មកកម្សាន្តនៅទឹកដីថៃ ចាំបាច់ត្រូវតែជាពលរដ្ឋដែលបានទទួលវ៉ាក់សាំងប្រឆាំងកូវីដ-១៩រួចរាល់។

កន្លងមក ថៃបានអនុញ្ញាតឱ្យកោះភូកេត អាចទទួលភ្ញៀវទេសចរឡើងវិញបាន តាំងពីថ្ងៃទី០១ ខែកក្កដាកន្លងទៅ។ អ្វីដែលគួរឱ្យចាប់អារម្មណ៍នោះ ភ្ញៀវទេសចរបរទេសទាំងឡាយត្រូវតែជាអ្នកដែលបានទទួលវ៉ាក់សាំងរួចរាល់ ហើយពួកគេពុំតម្រូវឱ្យធ្វើចត្តាឡីស័កនោះទេ ក៏ប៉ុន្តែភ្ញៀវទេសចរបរទេសទាំងនោះ ពុំអនុញ្ញាតឱ្យចាកចេញពីកោះ ភូកេតទៅកាន់ទីតាំងណាផ្សេងទៀតក្នុងប្រទេសថៃឡើយ ក្នុងអំឡុងពេល ១៤ថ្ងៃដំបូង។

ដោយឡែក សម្រាប់ផែនការថ្មីនេះវិញ ភ្ញៀវទេសចរបរទេស ដែលចូលមកដល់កោះសាមុយ តម្រូវឱ្យស្នាក់នៅក្នុងសណ្ឋាគារដែលបានកំណត់ដោយអាជ្ញាធររយៈពេលមួយសប្តាហ៍ ប៉ុន្តែអាចចេញទៅកម្សាន្តនៅទីតាំងនានាបាននៅថ្ងៃទី៤ ក្នុងកំឡុងមួយសប្តាហ៍ដំបូងនោះ។ ក្រោយបញ្ចប់រយៈពេលមួយសប្តាហ៍នៅកោះសាមុយ ភ្ញៀវបរទេសទាំងនោះអាចបន្តទៅកាន់ទីតាំងកោះទេសចរណ៍ផ្សេងទៀតដូចជា កោះតៅ និងកោះផាង៉ានបាន ប៉ុន្តែតម្រូវ ឱ្យពួកគេធ្វើតេស្តមានលទ្ធផលអវិជ្ជមានជាមុនសិន។

គួរបញ្ជាក់ថា បច្ចុប្បន្ននេះនៅក្នុងប្រទេសថៃកំពុងមានករណីរាតត្បាតធ្ងន់ធ្ងរដោយវីរុសកូវីដ-១៩ ប្រភេទ Delta ជាក់ស្តែងនៅថ្ងៃព្រហស្បតិ៍នេះ ថៃបានប្រកាសពីករណីអ្នកឆ្លងថ្មីរហូតសល់ជាង ៩,២០០នាក់ ខណៈមនុស្ស ៩៨នាក់ បានស្លាប់ដោយសារកូវីដ-១៩៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក