BREAKING NEWS : មនុស្សចំនួន ៦៥៥នាក់ ត្រូវបានរកឃើញថាមានវិជ្ជមានវីរុសកូវីដ-១៩ ឯអ្នកជំងឺ ចំនួន ២២៤នាក់ទៀតបានជាសះស្បើយចេញពីមន្ទីរពេទ្យ
(ភ្នំពេញ)៖ មនុស្សចំនួន ៦៥៥នាក់ ត្រូវបានរកឃើញថាមានវិជ្ជមានវីរុសកូវីដ-១៩ ឯអ្នកជំងឺ ចំនួន ២២៤នាក់ទៀតបានជាសះស្បើយចេញពីមន្ទីរពេទ្យ នៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០២១ បន្ទាប់ពីបានធ្វើតេស្តឃើញអវិជ្ជមានចំនួន២លើក ប៉ុន្តែត្រូវបន្តធ្វើចត្តាឡីស័ក១៤ថ្ងៃ ដើម្បីតាមដានសុខភាព។ នេះបើតាមសេចក្តីប្រកាសព័ត៌មានក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២១។
មនុស្សនៅក្នុងរាជធានីភ្នំពេញចំនួន ៥២២នាក់ ត្រូវបានរកឃើញថាមានវិជ្ជមានវីរុសកូវីដ១៩ ស្របពេលដែលមនុស្សរស់នៅក្នុងខេត្តព្រះសីហនុ ១១៣នាក់ ខេត្តកណ្ដាល ៥នាក់ ខេត្តតាកែវ ៥នាក់ ខេត្តកំពង់ចាម ៣នាក់ ខេត្តកែប ៣នាក់ ខេត្តមណ្ឌលគិរី ១នាក់ ខេត្តត្បូងឃ្មុំ ១នាក់ និងខេត្ត កំពង់ស្ពឺ ១នាក់ក៏ត្រូវបានរកឃើញថាមានវីរុសកូវីដ-១៩។
សូមជម្រាបថា គិតត្រឹមថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២១នេះ កម្ពុជាបានរកឃើញអ្នកឆ្លងសរុបចំនួន ៨ ៨៤៨នាក់ ក្នុងនោះករណីសហគមន៍២០កុម្ភៈ ចំនួន ៨ ៣០១នាក់, អ្នកជាសះស្បើយចំនួន ៣ ១៤៨នាក់, អ្នកកំពុងសម្រាកព្យាបាលចំនួន ៥ ៦៣៣នាក់ និងអ្នកស្លាប់ចំនួន ៦១នាក់៕