ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

សម្ដេចពិជ័យសេនាអំពាវនាវឲ្យពលរដ្ឋចូលរួមក្នុងការរៀបចំទទួលស្វាគមន៍ប្រតិភូកីឡាស៊ីហ្គេមមកកម្ពុជា

ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងការពារជាតិ និងប្រធាន គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ សម្ដេចពិជ័យសេនាទៀបាញ់បានអំពាវនាវឲ្យពលរដ្ឋគ្រប់រូបត្រៀមខ្លួននិងចូលរួមក្នុងការរៀបចំផ្ទះសម្បែងក៏ដូចជារៀបចំនូវសណ្ដាប់ធ្នាប់សង្គម ដើម្បីទទួលស្វាគមន៍ប្រតិភូកីឡាស៊ីហ្គេមដែលមកកម្ពុជានាពេលខាងមុខ។

ថ្លែងក្នុងពិធីរាប់ថយក្រោយ ១០០ថ្ងៃកីឡាស៊ីហ្គេមនិងប៉ារ៉ាហ្គេមឆ្នាំ២០២៣ នៅរាជធានីភ្នំពេញ យប់ថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៣ សម្ដេចពិជ័យសេនាទៀបាញ់បានលើកឡើងថាអស់រយៈពេល ៦០ឆ្នាំហើយដែលកម្ពុជារង់ចាំនៅថ្ងៃនេះ។

សម្ដេចសង្ឃឹមថាកម្ពុជានិងទទួលស្វាគមន៍យ៉ាងកក់ក្ដៅដល់ប្រតិភូកីឡាស៊ីហ្គេមនិងប៉ារ៉ាហ្គេមដែលមកកម្ពុជានៅពេលខាងមុខ។ ជាមួយគ្នានោះដែរសម្ដេចក៏បានអំពាវនាវទៅដល់ពលរដ្ឋឲ្យចូលរួមក្នុងសកម្មភាពនេះផងដែរ។

សម្ដេចថា៖ «សូមអំពាវនាវដល់ប្រជាពលរដ្ឋទូទាំងប្រទេសចូលរួមតុបតែងផ្ទះ សហគមន៍ ទីក្រុង និងប្រទេសជាតិឲ្យមានភាពស្អាត និងបៃតង អនាម័យសុវត្ថិភាពល្អដើម្បីផ្ដល់នូវការទាក់ទាញក្នុងយុទ្ធនាការ ២០២៣ ឆ្នាំទស្សនាកម្ពុជានិងផ្ដល់នៅអច្ឆរិយភាពក្នុងបដិសណ្ឋារកិច្ចដ៏កក់ក្ដៅបំផុតសាកសមជាប្រជាជនមួយមានអរិយធម៌ដ៏ខ្ពង់ខ្ពស់ស៊ីវីល័យជឿនលឿនពិតប្រាកដ»។

នៅថ្ងៃចាប់រាប់ ១០០ថ្ងៃនេះមានការជួបជុំប្រតិភូកីឡាកម្ពុជា និងប្រតិភូកីឡាបរទេសមួយចំនួនដែលមកកម្ពុជា ហើយក៏មានការសម្ដែងនៅសិល្បៈនិងផ្ទាំងទស្សនីយភាពជាច្រើនដល់ទាក់ទាញដើម្បីបង្ហាញពីសក្ករានុពលនៃប្រទេសកម្ពុជាក៏ដូចជាកីឡារបស់កម្ពុជាផងដែរ។

កម្ពុជានិងរៀបចំការប្រកួតកីឡាស៉ីហ្គេម នៅថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៣ ខាងមុខ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក